ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប នឹងអនុញ្ញាតឲ្យមានការ ចូលពីប្រទេស ចំនួន១៤ រួមទាំងកូរ៉េខាងត្បូង

សេអ៊ូល៖ ទូរទស្សន៍ជាតិអង់គ្លេសបានចុះផ្សាយថា សហភាពអឺរ៉ុប (EU) នឹងបន្ធូរបន្ថយការរឹតត្បិតការចូលក្នុងប្លុករបស់ខ្លួន ចាប់ពីថ្ងៃទី០១ ខែកក្កដា លើប្រទេសកូរ៉េខាងត្បូង និងប្រទេសចំនួន ១៣ ផ្សេងទៀត ដែលត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពពីមេរោគកូវីដ-១៩នេះ។

 នៅពាក់កណ្តាលខែមីនា សមាជិកសហភាពអ៊ឺរ៉ុប បានហាមឃាត់ការចូលទៅកាន់ភ្ញៀវពីខាងក្រៅប្លុក ដោយមានករណីលើកលែង មួយចំនួន សម្រាប់ការធ្វើដំណើរសំខាន់ៗក្នុងគោលបំណង ដើម្បីការពារការរីករាលដាលនៃវីរុសថ្មី។

យោងតាមរបាយការណ៍បញ្ជីបច្ចុប្បន្នដែលរួមបញ្ចូល ទាំងប្រទេសជប៉ុនអូស្រ្តាលី និងកាណាដា ផងដែរ គឺនៅតែត្រូវបានធ្វើវិសោធនកម្មហើយបានបញ្ចប់នៅថ្ងៃអង្គារម្សិលមិញនេះ (ម៉ោងក្នុងស្រុក)៕ដោយ ឈូក បូរ៉ា

To Top