ព័ត៌មានអន្តរជាតិ

រោងចក្រចំនួន៧ ប្តូរទីតាំងមកឥណ្ឌូនេស៊ី វិនិយោគប្រាក់សរុប ៨៥០លានដុល្លារ

បរទេស៖ សប្តាហ៍នេះ ក្រុមប្រឹក្សាវិនិយោគ របស់ឥណ្ឌូណេស៊ី និយាយថាក្រុមហ៊ុនចំនួន ៧ នឹងផ្លាស់ប្តូរទីតាំងរោងចក្រ មកដល់ប្រទេសរបស់ខ្លួន ដែលមានតម្លៃសរុបដល់ទៅ ៨៥០ លានដុល្លារដែលភាគច្រើន គឺបានផ្លាស់មកពីប្រទេសចិន។

គេជឿជាក់ដែរថា ការផ្លាស់មកដល់ទីនេះ ក៏នឹងធ្វើឲ្យមានសក្តានុពល ជាមួយនឹងប្រាក់វិនិយោគបន្ថែម រាប់ពាន់ប៊ីលានបន្ថែមទៀត ពីក្រុមហ៊ុនដែលចាប់អារម្មណ៍ ១៧ ផ្សេងទៀត។ សេចក្តីប្រកាសនេះ បានធ្វើបទបង្ហាញ ទៅកាន់លោកប្រធានាធិបតី Joko Widodo អំពីឧទ្យានឧស្សាហកម្មមួយនៅកោះជ្វា ដែលសង្ឃឹមថា នឹងទាញយកប្រយោជន៍ពីតម្រូវការ ដើម្បីផ្លាស់ប្តូរទីតាំងផលិតកម្ម ពីប្រទេសចិន ដើម្បីកាត់បន្ថយហានិភ័យ នៃការរំខានដល់ចង្វាក់ផ្គត់ផ្គង់។

ក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ BKPM បានឲ្យដឹងថា ការវិនិយោគរួមមានរោងចក្រ តម្លៃ ១៥០ លានដុល្លារនៅ Banten សម្រាប់ក្រុមហ៊ុន ផលិតកង់កៅស៊ូ Kenda និងឧស្សាហកម្ម ៩០ លានដុល្លារ ពីក្រុមហ៊ុនផលិតប្រព័ន្ធសំឡេង Meiloon Industrial ដើម្បីបង្កើតនៅកោះ Java ខាងលិចហើយក្រុមក្រុមហ៊ុន ទាំងពីរគឺជាជនជាតិតៃវ៉ាន់៕

ប្រែសម្រួល៖ស៊ុនលី

To Top