ព័ត៌មានអន្តរជាតិ

គុយបា និងប្រទេសចំនួន ៥២ផ្សេងទៀត គាំទ្រច្បាប់សន្តិសុខជាតិ របស់ចិន នៅហុងកុង

បរទេស៖ ច្បាប់សន្តិសុខជាតិថ្មី របស់ប្រទេសចិន ដែលត្រូវបានណែនាំកាលពីថ្ងៃអង្គារ បានឈានដល់ភាពចម្រូងចម្រាស។ ស្របពេលដែលក្រុមសកម្មជន ចោទប្រកាន់អាជ្ញាធរចិនថា កំពុងព្យាយាមទប់ស្កាត់បាតុកម្មប្រឆាំង រដ្ឋាភិបាលក្រុងប៉េកាំង នៅតែប្រកាន់ខ្ជាប់ថា ច្បាប់នេះមានគោលបំណង ដើម្បីការពារសន្តិសុខ ដ៏សំខាន់ នៃតំបន់ស្វយ័តនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងក្នុងនាមប្រទេសចំនួន ៥២, ប្រទេសគុយបា បានស្វាគមន៍ការអនុម័ត សន្តិសុខជាតិថ្មីរបស់ចិន នៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ដែលបានណែនាំ កាលពីថ្ងៃអង្គារ។

ថ្លែងនៅក្នុងសម័យប្រជុំលើកទី ៤៤ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅថ្ងៃដដែលសេចក្តីថ្លែងការណ៍ រួមបានរំលឹកឡើងវិញ នូវច្បាប់ថ្មីនេះថា ជាបញ្ហាអធិបតេយ្យភាពរបស់ចិន ។

តំណាងគុយបា បានអានសេចក្តីប្រកាសថា « ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់រដ្ឋអធិបតេយ្យ គឺជាគោលការណ៍សំខាន់ ដែលមានចែងនៅក្នុងធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ និងជាបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ» ។

នៅក្នុងប្រទេសណាមួយអំណាច នីតិបញ្ញត្តិស្តីពីបញ្ហាសន្តិសុខជាតិ អាស្រ័យលើរដ្ឋដែលជាខ្លឹមសារមិន មែនជាបញ្ហាសិទ្ធិមនុស្សទេ ដូច្នេះហើយមិនមែនជាប្រធាន បទត្រូវពិភាក្សានៅក្រុមប្រឹក្សា សិទ្ធិមនុស្សនោះទេ។

គុយបាបានឱ្យដឹង នៅសេចក្តីថ្លែងការណ៍ នោះទៀតថា « យើងជឿជាក់ថា ប្រទេសនីមួយៗមានសិទ្ធិការពារសន្តិសុខជាតិ របស់ខ្លួនតាមរយៈច្បាប់ហើយ សរសើរជំហាន ដែលពាក់ព័ន្ធសម្រាប់គោល បំណងនេះ» ។

ប្រទេសទាំងនោះបានស្វាគមន៍ ការអនុម័តសេចក្តីសម្រេច របស់អង្គ នីតិបញ្ញត្តិរបស់ប្រទេសចិន ដើម្បី“ បង្កើតនិងកែលម្អ” ក្របខ័ណ្ឌច្បាប់ នៃតំបន់រដ្ឋបាលពិសេស ហុងកុងសម្រាប់ ការពារសន្តិសុខជាតិ ៕ប្រែសម្រួលៈ ណៃ តុលា

To Top