ព័ត៌មានអន្តរជាតិ

ថៃចាប់ផ្តើម បើកសាលារៀនឡើងវិញ ជាមួយវិធានការតឹងរ៉ឺង ដើម្បីការពារមេរោគឆ្លង

បរទេស៖ សាលារៀន នៅប្រទេសថៃ បានបើកដំណើរ ការឡើងវិញហើយ កាលពីថ្ងៃពុធ ជាលើកដំបូងចាប់ តាំងពីពាក់កណ្តាលខែមីនា ដោយមានការប្រុងប្រយ័ត្ន ក្នុងការការពារប្រឆាំង នឹងមេរោគឆ្លង ដែលមានចាប់ពីការត្រួតពិនិត្យ សីតុណ្ហភាព រហូតដល់ការដំឡើង ប្រអប់បួនជ្រុងបណ្តោះអាសន្ន សម្រាប់ការគម្លាតសង្គមនៅក្នុងថ្នាក់រៀន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា នៅឯសាលា Sam Khok ដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រខាងជើង ទីក្រុងបាងកក សិស្សជិត ៥.០០០ នាក់ ត្រូវបានប្រាប់អោយដាក់ ដោយខ្លួនឯង នៅដាច់ដោយ ឡែកនៅផ្ទះរយៈពេល ១៥ ថ្ងៃមុនការចាប់ផ្តើមឡើងវិញ ជាការប្រុងប្រយ័ត្នបន្ថែម ។ នេះបើតាមការលើកឡើង របស់នាយកសាលា គឺលោក Chuchart Thiengtham។

លោក Chuchart Thiengtham បន្តថា « នៅពេលដែលសិស្ស មកដល់សាលារៀន គ្រូយកម៉ាសការពារ មកអោយពួកគេពី ព្រោះវាចាំបាច់ពាក់វា» ។ ខែលការពារមុខមួយទៀត ក៏ត្រូវបានផ្តល់ដល់សិស្សសម្រាប់ សុវត្ថិភាពបន្ថែមក្នុងកំឡុង ពេលសកម្មភាពមួយចំនួន ។ លោកបន្តថា និស្សិតក៏ត្រូវពិនិត្យសីតុណ្ហភាព របស់ពួកគេផងដែរ ហើយម៉ាស៊ីនស្កេនមុខអាចផ្ញើសារ ទៅឪពុកម្តាយដោយស្វ័យប្រវត្តិ ។

នៅក្នុងថ្នាក់រៀនសាលា បានប្រែក្លាយប្រអប់ក្រដាស កាតុងធ្វើកេស ដែលត្រូវបានប្រើក្នុងការបោះឆ្នោត ទៅជារបាំង ដើម្បីធានាបាននូវគម្លាតសង្គម រវាងតុមួយ ទៅតុមួយទៀត ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top