ព័ត៌មានអន្តរជាតិ

អាមេរិកព្រមាន ក្រុមហ៊ុននានា ស្តីពី ការបំពាន សិទ្ធិមនុស្ស ក្នុងសង្វាក់ ផ្គត់ផ្គង់ចិន

បរទេស៖រដ្ឋបាលលោក ត្រាំ នាពេលថ្មីៗនេះ បានចេញសេចក្តីណែនាំព្រមានជនជាតិអាមេរិក ជុំវិញហានិភ័យនៃការធ្វើជំនួញនៅក្នុងប្រទេសចិន ព្រោះតែការរំលោភបំពានសិទ្ធិមនុស្ស ដែលវាចោទប្រកាន់រដ្ឋាភិបាលកុម្មុយនិស្ត ពីបទប្រព្រឹត្តបំពានប្រជាជនភាគតិចមូស្លីម នៅក្នុងតំបន់ Xinjiang ស្ថិតនៅភាគពាយព្យប្រទេស។

ដោយចេញដោយក្រសួងការបរទេស ក្រសួងរតនាគារ ក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃនោះ សេចក្តីណែនាំនេះ បានព្រមានជនជាតិអាមេរិកថា ជំនួញរបស់ពួកគេ អាចនឹងត្រូវរងផលប៉ះពាល់ពីហានិភ័យ ដោយសារសក្កានុពលសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ពាក់ព័ន្ធការធ្វើពលកម្មដោយបង្ខំ និងការរំលោភបំពានសិទ្ធិមនុស្សដទៃផ្សេងទៀត នៅក្នុងតំបន់ Xinjiang និងនៅទូទាំងប្រទេសអាស៊ីមួយនេះ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃពុធសប្ដាហ៍នេះ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងវ៉ាស៊ីនតោនដូច្នេះថា “នាយកប្រតិបត្តិនានា គួរតែអានសេចក្តីជូនដំណឹងនេះដោយយកចិត្តទុកដាក់ និងយល់ដឹងពីហានិភ័យពាក់ព័ន្ធកិត្តិស័ព្ទ សេដ្ឋកិច្ចនិងភាពស្របច្បាប់ ចំពោះការគាំទ្រដល់ការរំលោភបំពានបែបនេះ លើសេចក្តីថ្លៃថ្នូររបស់មនុសុ្ស”៕ប្រែសម្រួល៖ប៉ាង កុង

To Top