ព័ត៌មានអន្តរជាតិ

រអិលបាក់ដី នៅកន្លែងរករ៉ែ ក្នុងប្រទេសមីយ៉ាន់ម៉ា អ្នកស្លាប់កើន ដល់១២៦នាក់

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២ ខែកក្កដានេះ បានឲ្យដឹងថា មនុស្សស្លាប់យ៉ាងហោចណាស់១២៦នាក់ ហើយគិតត្រឹមរសៀលថ្ងៃនេះ ដោយសារហេតុការណ៍ រអិលបាក់ដី នៅត្រង់ចំណុចរុករករ៉ែមួយ កន្លែងនៅភាគខាងជើង នៃប្រទេសមីយ៉ាន់ម៉ា។

ក្រុមអ្នកជួយសង្គ្រោះទោះបី ជាយ៉ាងណាក្តីនៅតែបន្តស្វែង រកសាកសពនិងមនុស្សផ្សេងទៀត ដែលបាត់ខ្លួន នៅឡើយក្នុងរដ្ឋ Kachin ។ ភ្លៀងធ្លាក់ខ្លាំងបានបង្ក ទៅជាការបាក់ដីភ្នំ ដែលប្រមូលផ្តុំទៅជារលកភក់ ដ៏ធំ និងថ្មរាប់ពាន់តោន នៅត្រង់កន្លែងកើតហេតុ ។

ក្រុមប៉ូលីសបានអះអាង ដែរថា មុននេះមួយថ្ងៃក៏មានការចេញ សេចក្តីប្រកាសព្រមានផងដែរ ពីអជ្ញាធរអំពីហនិភ័យ ក្នុងការទៅធ្វើការត្រង់តំបន់នេះ ដោយសារតែការព្យាករណ៍ ឃើញមានភ្លៀងធ្លាក់ខ្លាំង ហើយជឿជាក់ថា ការព្រមាននេះបានជួយជីវិតមនុស្ស ជាច្រើនផងដែរដោយសារតែមនុស្សមួយចំនួន មិនបានធ្វើដំណើរ ទៅទីនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top