ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ អេស្ប៉ាញ បើកដំណើរការច្រកព្រំដែន ជាមួយប្រទេសចំនួន១២ ដែលមិនមែននៅប្លុកអឺរ៉ុប

ម៉ាទ្រីដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា កាសែតគ្រប់គ្រងដោយសា្ថប័នរដ្ឋ របស់អេស្ប៉ាញ បានឲ្យដឹងកាលពីថ្ងៃសុក្រថា នៅថ្ងៃទី៤ ខែកក្កដានេះ ប្រទេសអេស្ប៉ាញ នឹងបើកដំណើរការច្រកព្រំដែន របស់ខ្លួនសម្រាប់បណ្តា អ្នកទេសចរមកពីប្រទេសចំនួន១២ ដែលមិនមែនស្ថិតនៅប្លុកអឺរ៉ុប ។

ចំនួន១២ប្រទេស រួមមាន អូស្ត្រាលី កាណាដា កូរ៉េខាងត្បូង ចចជា ជប៉ុន ម៉ុងតេណេហ្គ្រូ ណូវែលសេឡង់ រ៉ាន់ដា ថៃឡង់ដ៏ ទុយណេស៊ី ស៊ែប និងអ៊ុយរ៉ុយហ្គាយ ដែលបានជ្រើសរើស នៅក្នុងបញ្ជីឈ្មោះដំបូង ក្នុងចំណោម១៥ប្រទេស ដែលបានឯកភាព ដោយសហភាពអឺរ៉ុប ។

ការរឹតត្បិតលើការធ្វើដំណើរ មិនបង្កផលប៉ះពាល់ដល់ពលរដ្ឋ ដែលកំពុងធ្វើការដឹកជញ្ជូន ដូចជា អ្នកបើកបររថយន្តដឹកទំនិញ ពលរដ្ឋធ្វើការនៅតាមព្រលានយន្តហោះ ឬក្រុមហ៊ុនដឹកជញ្ជូននានា ក្រុមពលករផ្នែកកសិកម្ម និងគណៈប្រតិភូ ក្នុងស្រុក ឬប៉ុស្តិ៍កុងស៊ុលជាដើម ។

ប្រទេសអេស្ប៉ាញ បានបើកច្រកព្រំដែនរបស់ខ្លួន ទៅកាន់បណ្តាប្រទេស នៃសហភាពអឺរ៉ុប និងបណ្តាប្រទេស ក្នុងតំបន់ជាច្រើនទៀត ដែលទទួលបានផ្តល់ប៉ាស្ទ័រសេរី គិតចាប់ពីថ្ងៃទី២១ ខែមិថុនា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top