ព័ត៌មានអន្តរជាតិ

កងកម្លាំងអវកាសរុស្ស៊ីថា ប្រព័ន្ធការពារមីស៊ីល S-500 នឹងមានសមត្ថភាព បំផ្លាញ អាវុធលឿនជាង សំឡេង នៅក្នុងអវកាស

បរទេស៖ ប្រព័ន្ធការពារមីស៊ីលប្រភេទ S-500 Prometey (“Prometheus”) គឺជាប្រព័ន្ធមីស៊ីលការពារអាកាស ពីលើអាកាសដល់ចម្ងាយឆ្ងាយ ដែលមានចម្ងាយពី ៤០០-៦០០ គីឡូម៉ែត្រ (២៥០-៣៧០ ម៉ាយល៍) ។ ប្រធានវិស្វករលោក Pavel Sozinov បានប្រកាសមុននេះថា វានឹងអាចស្ទាក់ចាប់ គោលដៅរាប់រយគីឡូម៉ែត្រ ពីលើផ្ទៃផែនដី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធការពារមីស៊ីល S-500 Prometey (“Prometheus”)នេះ នឹងមានសមត្ថភាព ក្នុងការកម្ទេចអាវុធ ដែលមានល្បឿនលឿនជាងសំឡេង នៅក្នុងអវកាសជិតផែនដី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់លោក Sergei Surovikin មេបញ្ជាការកងទ័ពអាកាសរុស្ស៊ី។

យោងតាមលោក Surovikin លក្ខណៈបច្ចេកទេសរបស់ S-500 ធ្វើឱ្យប្រព័ន្ធនេះក្លាយជាបណ្តាញការពារអវកាសជំនាន់ទី ១ ។

លោកបានមានប្រសាសន៍ថា «លក្ខណៈដែលត្រូវបានអនុវត្ត នៅក្នុងប្រព័ន្ធការពារដែនអាកាស S-500 ធ្វើឱ្យវាអាចបំផ្លាញបាន បន្ថែមលើគោលដៅអាកាស និងគោលដៅផ្លោង អាវុធលឿនជាងសំឡេងទាំងអស់ រួមទាំងនៅទីអវកាសផង” ។

S-500 Prometey (“Prometheus”) ដែលត្រូវបានគេស្គាល់ថា 55R6M “Triumfator-M” គឺជាការរួមបញ្ចូលគ្នាជាសកល នៃការស្ទាក់ចាប់រយៈចម្ងាយឆ្ងាយ និងរយៈកម្ពស់ខ្ពស់ជាមួយនឹង សក្តានុពលការពារមីស៊ីល។ ភារកិច្ចចម្បងរបស់អាវុធនេះនឹងរួមបញ្ចូលការ ប្រយុទ្ធប្រឆាំងមីស៊ីល បាលីស្ទិករយៈចម្ងាយមធ្យមនិងមីស៊ីលផ្លោងអន្តរទ្វីប ប្រសិនបើវានៅជិត ៕ប្រែសម្រួលៈ ណៃ តុលា

To Top