ព័ត៌មានអន្តរជាតិ

ក្រុងតូក្យូ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងរហូតក្នុងរយៈពេល ២ខែកន្លងមកនេះ

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា រដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១២៤នាក់ គិតត្រឹមថ្ងៃសុក្រ នៅក្នុងក្រុងនេះ ដែលនាំឲ្យតួលេខប្រចាំថ្ងៃបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល២ខែមកនេះ និងជាថ្ងៃទី២ហើយ ដែលមានតួលេខហក់ឡើងខ្ពស់លើសពី១០០នាក់ ។

តួលេខចុងក្រោយ បានថាខ្ពស់គិតចាប់ពីថ្ងៃទី២ ខែឧសភា បន្ទាប់ពីមានករណីឆ្លងជំងឺថ្មីចំនួន១០៧នាក់ ដេលបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ដែលត្រូវបានគេកត់សម្គាល់ថា បានកើនឡើងខ្ពស់បំផុតសម្រាប់តួលេខ នៃអ្នកឆ្លងជំងឺប្រចាំថ្ងៃ ចាប់តាំងពីទីក្រុងមួយនេះប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន ដោយសារការឆ្លងរាលដាលជំងឺ ដែលត្រូវបានដកបម្រាមចេញវិញជាផ្លូវការត្រឹមថ្ងៃទី២៥ ខែឧសភានោះ ។

តួលេខចុងក្រោយប្រចាំថ្ងៃសរុបនៃអ្នកឆ្លងជំងឺ បានកើនឡើងខ្ពស់ក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា ដោយករណីជំងឺកូវីដ១៩បានឆ្លងលើសពី៥០នាក់ ។ សរុបក្នុងកំណត់ត្រា នៅក្នុងក្រុងនេះមានពលរដ្ឋ១៤លាននាក់ ។ 

ករណីឆ្លងជំងឺថ្មីគិតត្រឹមថ្ងៃសុក្រមានចំនួន១២៤នាក់ ក្នុងនោះ៩៧នាក់មានអាយុចន្លោះ២០ឆ្នាំ និង៣០ឆ្នាំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top