ព័ត៌មានអន្តរជាតិ

ករណីផ្ទុះដ៏កក្រើក ចេញពីនាវាដឹកទំនិញ១គ្រឿង ធ្វើឲ្យកំពុបប្រេងពាសពេញ ផ្ទៃទឹកប្រមាណ៤ម៉ឺនលីត្រ នៅភាគកណ្តាលហ្វីលីពីន

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមឆ្មាំសមុទ្ររបស់ប្រទេសហ្វីលីពីន (PCG) បានឲ្យដឹងថា មានប្រេងប្រមាណ៤០.០០០លីត្រ បានកំពុបនៅលើផ្ទៃទឹកនៃឆ្នេរសមុទ្រក្រុង Lapuz ភាគកណ្តាលប្រទេសហ្វីលីពីន នៅក្រុង Iloilo បន្ទាប់ពីមានករណីផ្ទុះដ៏កក្រើកមួយចេញពីនាវាដឹកទំនិញមួយគ្រឿង កាលពីរសៀលថ្ងៃសុក្រ ។

នៅក្នុងសេចក្តីប្រកាសមួយចេញដោយ PCG បានឲ្យដឹងថា ម៉ាស៊ីន១ក្នុងចំណោមម៉ាស៊ីនចំនួន៤របស់នាវាដឹកប្រេង ដែលផ្ទុកប្រេងប្រមាណ៤៨.០០០លីត្រឹ បានផ្ទុះនៅវេលាម៉ោងប្រមាណ៣ល្ងាច និងបានកំពុបប្រេងហូរចេញប្រមាណ ៤០.០០០លីត្រនៅក្នុងសមុទ្រ ។

យោតាមមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយក្នុងស្រុក បានឲ្យដឹងថា តាមការប៉ាន់ប្រមាណ គឺគ្របដណ្តប់លើផ្ទៃក្រឡា១.២០០ម៉េត្រ ដែលរងផលប៉ះពាល់ដោយសារករណីកំពុបប្រេង ។ ក្រុមមន្ត្រីក៏បានលើកឡើងថា ការផ្ទុះដ៏អាក្រក់នេះ បានកើតជាអគ្គីភ័យឡើង ហើយត្រូវបានគេប្រកាសឲ្យដឹង មិនដល់៣០នាទីឡើយ ។

ក្រុម PCG បាននិយាយថា ក្រុមអ្នកជំនាញរបស់ខ្លួន “អ្នកជំនួយការជួយសង្គ្រោះបន្ទាន់” បានចុះទៅសម្អាតនៅកន្លែងកំពុបនោះ   ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top