ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គម្រាមសងសឹក ក្រោយអ្វីដែលខ្លួនហៅ ថាជាការវាយប្រហារ តាមអ៊ីនធឺណេត លើទីតាំង នុយក្លេអ៊ែ



បរទេស៖ ប្រទេសអ៊ីរ៉ង់ នឹងធ្វើការសងសឹក ចំពោះប្រទេសណាមួយ ដែលបានធ្វើការវាយប្រហារ តាមអ៊ីនធឺណេត ទៅលើទីតាំងនុយក្លេអ៊ែអ៊ីរ៉ង់ នេះបើតាមសម្តី ប្រធានការពារជាតិស៊ីវិល បាននិយាយ ក្រោយមានអគ្គិភ័យមួយ នៅរោងចក្រ Natanz ដែលមន្ត្រីអ៊ីរ៉ង់ខ្លះ និយាយថា អាចបង្កឡើង ដោយការវាយប្រហារ តាមអ៊ីនធឺណេត។

ទីភ្នាក់ងារសន្តិសុខ កំពូលរបស់ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រ ម្សិលមិញនេះថា មូលហេតុ នៃហេតុការណ៍ នៅទីតាំងនុយក្លេអ៊ែនោះ ទើបត្រូវបានកំណត់ហើយ ប៉ុន្តែដោយអាស្រ័យ ការគិតដល់សន្តិសុខ វានឹងត្រូវបានប្រកាស នៅពេលដ៏សមស្រប។

គួរបញ្ជាក់ថា ទីតាំងចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម Natanz ដែលភាគច្រើន ស្ថិតនៅក្រោមដីនោះ គឺជាទីតាំងមួយ ក្នុងចំណោមទីតាំង អគារអ៊ីរ៉ង់មួយចំនួន ដែលត្រួតពិនិត្យមើល ដោយមន្ត្រីត្រួតពិនិត្យ របស់ទីភ្នាក់ងារថា មពលអាតូមិកអន្តរជាតិ ដែលជាអង្គភាព នុយក្លេអ៊ែរបស់អង្គការ សហប្រជាជាតិ៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×