ព័ត៌មានអន្តរជាតិ

ជនជាតិអាមេរិកាំង ពញ្ញាក់ពលរដ្ឋ ហុងកុង កុំភ្លេចជាតិដើមចិន តាមការញុះញុង របស់បរទេស ឲ្យសោះ

ហុងកុង៖ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ តំបន់ហុងកុង បានឆ្លងកាត់​ ស្ថានភាពតានតឹង និងស្មុគស្មាញ ហើយបានក្លាយជា ចំណុចក្តៅ ដែលប្រព័ន្ធសារព័ត៌មាន ពិភពលោកផ្តោតលើ ។

ប៉ុន្តែ វាមិនងាយទេ សម្រាប់ពិភពលោក មើលឃើញការពិត ពីព្រោះតែងតែមាន ប្រព័ន្ធសារព័ត៌មាន លោកខាងលិចខ្លះ ដែលប្រើប្រាស់វិធី “បែបពិការភ្នែក ដោយលក្ខណៈ ជ្រើសរើសភាព”។

ក្នុងការរាយការណ៍ អំពីសកម្មភាពហិង្សា នៅហុងកុង ដើម្បីលាបពណ៌ និងមួលបង្កាច់ ប្រទេសចិន។ ទោះបីយ៉ាងណាក៏ដោយ ការពិតនឹងមិនត្រូវបានកប់ទេ។ មានជនបរទេសជាច្រើន ដែលយល់ដឹងពីហុងកុង យ៉ាងពិតប្រាកដ បានរក្សាអាក្បកិរិយា វិចារណញ្ញាណ និងសត្យានុម័ត ហើយបានបង្ហាញ នូវការពិតដែលខ្លួនឯង បានឃើញបានឮ ទៅកាន់ពិភពលោក។

លោក NathanRich ជាអ្នកឯកទេស ផ្នែកភាពយន្ត ឌីជីថល និងជាជនជាតិអាមេរិក រស់នៅចិន និងអាមេរិក ។ ការពិតនៅហុងកុង នាឆ្នាំ ២០១៩ ធ្វើឱ្យលោកមិនយល់ទេ។ សភាពការណ៍ នៅហុងកុង បានឡើងដល់កម្រិតថ្មីមួយ ដ៏គួរឱ្យភ័យរន្ធត់ និងឃោរឃៅ ព្រៃផ្សែ។ បន្ទាប់ពីពួកឧទ្ទាម វាយដំបុរសម្នាក់ បានដុតភ្លើងគាត់ ដោយជះសារធាតុរាវងាយឆេះ។

លោកក៏ជាអ្នកល្បីឈ្មោះ លើបណ្តាញអ៊ីនធឺណែត កម្មវិធីវីដេអូលើបណ្តាញអ៊ីនធឺណែត ដែលលោកបានធ្វើ​ តែងតែកែតម្រូវ ទស្សនៈលំអៀង របស់លោកខាងលិច ចំពោះប្រទេសចិន និងទទួលបានការ យកចិត្តទុកដាក់ ពីសំណាក់អ្នកបណ្តាញ អ៊ឺនធឺណែតជាតិ និងអន្តរជាតិ។ ចំនួនចាក់ផ្សាយវីដេអូ ក្នុងមួយឆ្នាំ មានអ្នកមើលជាង ២០លានដង ។

ចាប់ពីបាតុកម្មប្រឆាំង ការធ្វើវិសោធនកម្ម លក្ខន្តិកៈច្បាប់ នៅហុងកុងមក លោក Nathan Rich ផ្តោតសំខាន់ទៅលើ ការវិវឌ្ឍរបស់រឿងនេះ ព្រមទាំងបញ្ចេញសំឡេង ជាញឹកញប់ កម្មវិធីវីដេអូ ដែលប្រឆាំងអំពើហិង្សា និងមានហេតុ មានផលរបស់លោក បាន ក្លាយទៅជា ចំណុចក្តៅ លើបណ្តាញ អ៊ីនធឺណែត ក្នុងពេលឆាប់ៗ។

កាលពីឆ្នាំ ២០១២ ដោយសារការងារ លោក Nathan Rich បានឱកាសមកដល់ ប្រទេសចិន ជាលើកទីមួយ ហើយលោកបានភ្ញាក់ផ្អើលខ្លាំងថា ការយល់ដឹង អំពីប្រទេសចិន របស់លោកភាគច្រើន សុទ្ធតែខុសខ្លាំង នឹងការពិត ។

លោកបាននិយាយថា “មូលហេតុដែលខ្ញុំ ចង់ស្ថិតនៅចិន គឺដោយសារខ្ញុំ ភ្ញាក់ខ្លាំងដោយសារ ប្រទេសចិនដ៏ពិតប្រាកដ ដែលខ្ញុំបានឃើញផ្ទាល់ភ្នែក ខុសគ្នាខ្លាំងនឹងការនឹកគិតស្រមៃ ក្នុងខួរក្បាស។ ការនេះ ពិតជាធ្វើឱ្យខ្ញុំ ភ្ញាក់ផ្អើលក្រៃលែង! ខ្ញុំបានឃើញថា មិត្ត អាមេរិកខ្ញុំជាច្រើន តែងតែភ័នច្រឡំ មានការយល់ដឹងចំឡែក ចំពោះប្រទេសចិន ។ ដូចនេះខ្ញុំក៏ចាប់ផ្តើម ធ្វើអ្វីដែលអាចជួយ បញ្ចេញសំឡេងពិត អំពីប្រទេសចិន ។ “

លោក Nathan Rich សម្គាល់ឃើញថា ពួកឧទ្ទាមជ្រុលនិយម របស់ហុងកុង បានធំធាត់ឡើង ក្រោមការអប់រំបែបអង់គ្លេស និងរងឥទ្ធិពលយ៉ាងខ្លាំង ពីប្រព័ន្ធសារព័ត៌មានលោកខាងលិច បានជាពួកគេមិនយល់ដឹង ពីប្រទេសចិន ដ៏ពិតប្រាកដ និងបានបដិសេធ ស្មារតីចិន និងសសៃឈាមចិន ដែលដើមឡើយពួកគេ ត្រូវតែមានមោទនភាពនោះ ។

លោក រំពឹងថា វីដេអូឃ្លីប ដែលលោកផលិត អាចជួយពួកឧទ្ទាម ជ្រុលនិយមទាំងនោះ ឱ្យស្វែងយល់ ពីប្រទេសចិន ក្នុងន័យរួមចំណែក ដល់សន្តិភាព នៅហុងកុង ៕

To Top
×