ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ ករណីមេរោគកូរ៉ូណា ៩៩ភាគរយ មិនបង្កគ្រោះថ្នាក់ទេ បើទោះជាចំនួនស្លាប់ សរុបកើនឡើងខ្ពស់

បរទេស៖ ករណីឆ្លងមេរោគកូរ៉ូណា ចំនួនជាង២,៨លានករណី រហូតមកទល់ពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ ត្រូវបានគេរកឃើញ និងចុះក្នុងកំណត់ត្រា នៅសហរដ្ឋអាមេរិក ប៉ុន្តែប្រធានាធិបតី នៃមហាអំណាចពិភពលោកមួយនេះ បាននិយាយថា កំពុងតែមានភាពវិវត្តរីកចម្រើនទៅមុខ បង្កើតឲ្យមានឡើង។

យោងតាមប្រភពព័ត៌មាន ពីកាសែតអង់គ្លេស Mirror Online បានឲ្យដឹងថា រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានរាយការណ៍ពីកំណត់ត្រា កើនឡើងក្នុងករណីឆ្លង កាលពីសប្ដាហ៍មុន ប៉ុន្តែលោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា មានត្រឹមតែករណីឆ្លងតិចតួចប៉ុណ្ណោះ កំពុងតែសម្លាប់ប្រជាជន” លោកប្រធានាធិបតី សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ក្នុងពេលបច្ចុប្បន្ននេះ យើងទើបបានធ្វើតេស្ត ទៅលើមនុស្សជិត៤០លាននាក់ សម្រាប់មេរោគកូរ៉ូណា ហើយតាមរយៈការធ្វើបែបនេះ យើងរកឃើញថា ៩៩ភាគរយនៃករណីនេះ គឺមិនបង្កគ្រោះថ្នាក់ទាល់តែសោះ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top