ព័ត៌មានអន្តរជាតិ

ចិនផ្អាកការនាំចូល ពីរោងចក្រសាច់ ប្រេស៊ីល ពីរថែមទៀត ស្របពេលមានក្តី ព្រួយបារម្ភពីកូវីដ១៩

បរទេស ៖ យោងតាមអាជ្ញាធរគយចិន បានឲ្យដឹងថា ប្រទេសចិន នាពេលថ្មីៗនេះ ទើបបានផ្អាកការនាំ ចូលពីរោងចក្រសាច់ជ្រូក ប្រេស៊ីលពីរថែមទៀត ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនវេចខ្ចប់សាច់ JBS SA (JBSS3.SA) និង BRF SA (BRFS3.SA) ស្របពេលធ្វើការបង្ក្រាប លើការដឹកជញ្ជូនសាច់ ទន្ទឹមនឹងមានក្តីព្រួយបារម្ភ អំពីករណីមេរោគកូរ៉ូណាថ្មី។

ប្រទេសចិន កំពុងតែផ្អាកជាបណ្ដោះអាសន្ន នូវការនាំចូលពីរោងចក្រ BRF នៅទីក្រុង Lajeado និងរោងចក្រសាខា Seara ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន JBS ក្នុងទីក្រុង Tres Passos ស្ថិតនៅរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល នេះបើយោងតាមសារបង្ហោះ កាលពីថ្ងៃសៅរ៍ លើគេហទំព័រ អគ្គរដ្ឋបាលគយចិន។

គួរបញ្ជាក់ថា ប្រទេសចិន គឺជាអ្នកទិញសាច់ជ្រូក សាច់គោនិងសាច់មាន់ដ៏ធំបំផុតពីប្រទេសប្រេស៊ីល។ ចិននាពេលថ្មីៗនេះបានស្នើថា អ្នកនាំចេញសាច់ទូទាំងពិភពលោក ត្រូវតែធ្វើការបញ្ជាក់ថា ផលិតផលរបស់ពួកគេ គឺគ្មានមេរោគកូរ៉ូណា ដែលក្រុមហ៊ុន BRFក្រុមហ៊ុន JBSនិងក្រុមហ៊ុនវេចខ្ចប់សាច់ប្រេស៊ីលផ្សេងទៀត បានធ្វើរួចហើយ៕

To Top