ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអាមេរិក ទទួលបន្ទុកកិច្ចការងារនុយក្លេអ៊ែរ បំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រេសិតទទួលបន្ទុក កិច្ចការងារនុយក្លេអ៊ែរកំពូល របស់សហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចរយៈពេល ៣ ថ្ងៃទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហា ដែលមានការព្រួយបារម្ភទៅវិញទៅមក រួមទាំងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េផងដែរ។

លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃសហរដ្ឋអាមេរិក Stephen Biegun ត្រៀម នឹងបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃអង្គារនេះ ទៅដល់ថ្ងៃព្រហស្បតិ៍ ដោយលោក Beigun គឺនឹងមានជំនួបផងដែរ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសកូរ៉េ លោក Kang Kyung wha ព្រឹកថ្ងៃពុធផង។

អំឡុងពេលនៃកិច្ចប្រជុំនោះផងដែរ លោកBiegun នឹងត្រូវជួបដែរ ជាមួយនឹងតំណាងពិសេស ឲ្យកិច្ចការងារសន្តិសុខ និងសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ ដែលពួកគេនឹងចែករំលែក អំពីលទ្ធផលត្រួតពិនិត្យរបស់គេ ទៅលើបញ្ហាស្ថានភាពនៅឧបទ្វីបបច្ចុប្បន្ន និងពិភាក្សាកាន់តែស៊ីជម្រៅ ទៅលើវិធី ដើម្បីបើកិច្ចសហប្រតិបត្តិការ រវាងប្រទេសជាបងប្អូន ឲ្យមានភាពប្រសើរឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top