ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បដិសេធកិច្ចចរចា នុយក្លេអ៊ែរ ជាមួយអាមេរិក ជាថ្មីម្ដងទៀត

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានអះអាងជាថ្មីនៅថ្ងៃអង្គារនេះថា ខ្លួនគ្មានចេតនាធ្វើកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ គឺប៉ុន្មានម៉ោងមុនពេលដែលបេសកជននុយក្លេអ៊ែរកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន គ្រោងនឹងទៅដល់ទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីវិធីបំបែកភាពជាប់គាំងនៅក្នុងកិច្ចចរចានុយក្លេអ៊ែរជាមួយក្រុងព្យុងយ៉ាង។

 លោក Kwon Jong-gun អគ្គនាយកទទួលបន្ទុកកិច្ចការបរទេសរបស់ក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយថានៅតែមានមនុស្សនិយាយអំពីការរកស៊ីរវាងកិច្ចប្រជុំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បន្ទាប់ពីលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Choe Son-hui បានបញ្ជាក់ច្បាស់ថាកូរ៉េខាងជើង នឹងមិនធ្វើកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ

 លោក Kwon Jong-gun បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េខាងជើងថា “និយាយឲ្យចំទៅម្តងទៀតយើងមិនមានចេតនាចង់អង្គុយទល់មុខគ្នាជា មួយសហរដ្ឋអាមេរិកទេ”៕ដោយ ឈូក បូរ៉ា

To Top