ព័ត៌មានអន្តរជាតិ

២៤ម៉ោងសោះ អាមេរិកឆ្លងកូវីដ១៩ថ្មី ដល់ទៅ ៦០០០០នាក់

បរទេស៖ Daily Mail ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា មានតែករណីឆ្លងវីរុសកូវីដ១៩ថ្មី ចំនួនជាងទៅដល់ជាង ៦០០០០ករណី ក្នុងរយៈពេលតែត្រឹម ២៤ ម៉ោងប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក ដែលវាជាចំនួនកើនឡើង ពីកំណត់ត្រាមុន នៃការឆ្លង ៥៣៦០០ករណី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ។

នេះបានធ្វើឲ្យចំនួនករណី នៅទូទាំងសហរដ្ឋអាមេរិក ឥឡូវនេះបានកើនឡើង ដល់ជាង ៣ លាននាក់ ហើយមានជនជាតិអាមេរិក ជាង១៣១០០០ នាក់ បានស្លាប់ដោយសារជម្ងឺនេះ ចាប់តាំងពីការរាតត្បាត កើតឡើងក្នុងខែមីនា។

តួលេខនៃអ្នកស្លាប់បាត់បង់ជីវិត ដោយកូវីដ១៩ បានកើនឡើងជាង ៩០០ នាក់ កាលពីថ្ងៃអង្គារបើទោះបីជាកើនឡើង ការស្លាប់នៅទូទាំងប្រទេស ជាមធ្យមគឺមាននិន្នាការថយចុះក្តី៕

ប្រែសម្រួល៖ស៊ុនលី

To Top