ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកស្លាប់ ដោយជំងឺកូវីដ១៩ លើស២ម៉ឺននាក់ និងអ្នកឆ្លង មានជាង៧៤ម៉ឺននាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា បានឲ្យដឹងនៅថ្ងៃពុធនេះថា មានអ្នកស្លាប់បន្ថែមទៀតចំនួន៤៨២នាក់ ដោយសារជំងឺកូវីដ១៩ ក្រៅពីនេះមានអ្នកធ្វើតេស្ត ផលវិជ្ជមាន ចំនួន២២.៧៥២ នាក់ ត្រូវបានរាយការណ៍ឲ្យដឹង នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ នៅទូទាំងប្រទេស នាំឲ្យចំនួន នៃអ្នកស្លាប់សរុបកើន ដល់២០.៦៤២នាក់ និងមានអ្នកឆ្លងជំងឺ ដល់ទៅ៧៤២.៤១៧នាក់ ។

សេចក្តីប្រកាសព័ត៌មាន ចេញដោយក្រសួងបានឲ្យដឹងថា “គិតត្រឹមម៉ោង៨និង០០នាទី ម៉ោងក្នុងស្រុក” នៅថ្ងៃអង្ការនេះ មានអ្នកស្លាប់២០.៦៤២នាក់ ដោយសារវីរុសកូរ៉ូណា ដែលបានកត់ត្រាឲ្យដឹង នៅក្នុងប្រទេស ។

កាលពីព្រឹកថ្ងៃអង្គារ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេស គឺមានចំនួន៧១៩.៦៦៥នាក់ និងមានអ្នកស្លាប់ចំនួន២០.១៦០នាក់ ។

ក្រុមមន្ត្រីក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន៤៥៦.៨៣១នាក់ បានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីមានស្ថានភាពធូរស្បើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top