ព័ត៌មានអន្តរជាតិ

ប្អូនស្រី មេដឹកនំាកូរ៉េខាងជើង រងបណ្ដឹងជុំវិញការបំផ្លាញ ការិយាល័យ ទំនាក់ទំនងអន្តរកូរ៉េ

បរទេស ៖ មេធាវីកូរ៉េខាងត្បូងមួយរូប កំពុងតែដាក់ពាក្យបណ្ដឹង ប្តឹងលោកស្រី គីម យូជុង ជាប្អូនស្រី របស់មេដឹកនាំកូរ៉េខាងជើង ជុំវិញការកម្ទេចចោល ការិយាល័យទំនាក់ទំនង អន្តរកូរ៉េ នៅក្នុងទីក្រុង Kaesong នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI ។

លោក Lee Kyung-jae ជាមេធាវីមួយរូបនៅក្រុមហ៊ុនច្បាប់ Dongbuka បាននិយាយនៅថ្ងៃពុធម្សិលមិញនេះថា លោកនឹងចោទប្រកាន់ប្អូនស្រី ដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន និងលោក ផាក ជុងឆុល ជាប្រធានអគ្គសេនាធិការនៃកងទ័ពកូរ៉េខាងជើង ពីបទប្រើប្រាស់គ្រឿងផ្ទុះកម្ទេចចោលការិយាល័យ ដែលជាទ្រព្យ សម្បត្តិសាធារណៈ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅក្នុងខែមិថុនា មន្ត្រីកូរ៉េខាងជើងបានព្រមានថា មិនយូរទៀតទេ ឈុតសោកនាដកម្ម នៃការដួលរលំការិយាល័យទំនាក់ទំនង រួមគ្នា រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលគ្មានប្រយោជន៍នោះ នឹងត្រូវបានឃើញ។ អគារនោះ ត្រូវបានកម្ទេចចោល នៅថ្ងៃទី១៦ ខែមិថុនា ហើយកូរ៉េខាងជើង បានចាក់ផ្សាយខ្សែវីដេអូ នៃការកម្ទេចអគារនោះ លើកញ្ចប់ទូរទស្សន៍ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top