ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងចិនធ្វើវេតូចំណាត់ការបន្តផ្លូវដឹកជំនួយទៅស៊ីរី

បរទេស៖ ប្រទេសចិនិងប្រទេសរុស្ស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើការវេតូចំពោះចំណាត់ការ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មួយ ដែលផ្តល់ឲ្យបន្តដឹកជំនួយឆ្លងព្រំដែន ទៅប្រទេសស៊ីរី សម្រាប់រយៈពេល៦ខែបន្តទៀត។ 

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសចិននិងរុស្ស៊ី គឺជាប្រទេសតែ២គត់នៅក្នុងចំណោមប្រទេសជាសមាជិកក្រុមប្រក្សាសន្តិសុខទាំង១៥ ដែលបានបោះឆ្នោតប្រឆាំងនឹងការបន្តជំនួយនោះ។ 

គួរបញ្ជាក់ថា វាជាលើកទី៣ហើយ ដែលទាំងប្រទេសរុស្ស៊ីនិងប្រទេសចិន បានធ្វើការបោះឆ្នោតវេតូប្រឆាំងចំណាត់ការបែបនេះ នៅក្នុងសប្ដាហ៍នេះ។ សិទ្ធិអនុញ្ញាតរបស់អង្គការសហប្រជាជាតិ ឲ្យដឹកជញ្ជូនជំនួយឆ្លងព្រំដែន ផុតកំណត់នៅថ្ងៃសុក្រ។ ចំណែកគណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិ បានហៅវាថា ជាថ្ងៃដ៏ងងឹតមួយសម្រាប់ជនស៊ីវិលស៊ីរី៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top
×