ព័ត៌មានអន្តរជាតិ

លោក Stephen Biegun បញ្ជាក់ថាអាមេរិក ត្រៀមខ្លួនក្នុងកិច្ចចរចា កំពូលជាមួយកូរ៉េខាងជើង

សេអ៊ូល៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថាអនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកលោក Stephen Biegun បានសង្កត់ធ្ងន់ទៅលើការត្រៀមខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការចូលរួមកិច្ចពិភាក្សាជាមួយប្រទេសកូរ៉េខាងជើង។

 ក្រសួងការបរទេសជប៉ុន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក Stephen Biegun ដែលមានបន្ទុកចំនួន២ ក្នុងនាមជាប្រេសិតកំពូលរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសកូរ៉េខាងជើង បានចែករំលែកមុខតំណែងនៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីជប៉ុនក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។

 ដោយនិយាយសំដៅដល់ប្រទេសកូរ៉េខាងជើង ដោយឈ្មោះផ្លូវការរបស់ខ្លួនគឺអនុរដ្ឋលេខាធិការលោក Stephen Biegun បានសង្កត់ធ្ងន់ទៅលើការត្រៀមខ្លួនជាស្រេចរបស់សហរដ្ឋអាមេរិកដើម្បីចូលរួម ក្នុងកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង៕

ដោយ ឈូក បូរ៉ា

To Top
×