ព័ត៌មានអន្តរជាតិ

លោក ត្រាំ រំពឹងថា នឹងពាក់ម៉ាស់នៅពេល ធ្វើទស្សនកិច្ច មន្ទីរពេទ្យយោធា

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា លោករំពឹងថា នឹងពាក់ម៉ាស់ នៅពេលលោកទៅសួរសុខទុក្ខកងទ័ពលើក្រោយ នៅមន្ទីរពេទ្យយោធាជាតិ Walter Reed នៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន។ 

នៅក្នុងបទសម្ភាសន៍មួយ លោក ត្រាំ បានមានប្រសាសន៍ប្រាប់កាសែត Fox News ដូច្នេះថា “ខ្ញុំរំពឹងថា នឹងពាក់ម៉ាស់ នៅពេលខ្ញុំធ្វើដំណើរចូលទៅក្នុងមន្ទីរ Walter Reed។ អ្នកស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យ ។ ខ្ញុំគិតថា វាជារឿងដ៏សមស្របមួយ។ 

លោក ត្រាំ តាមសេចក្តីរាយការណ៍ បានថ្លែងប្រាប់ថា លោកនឹងទៅសួរសុខទុក្ខទាហានរងរបួស ក៏ដូចជា ក្រុមការងារនៅជួរមុខដែលព្យាយាមប្រយុទ្ធទប់ស្កាត់ការរាតត្បាតឆ្លងនៃមេរោគកូវីដ១៩ នៅពេលលោកធ្វើទស្សនកិច្ចមន្ទីរពេទ្យរដ្ឋាភិបាល ស្ថិតនៅក្នុងទីក្រុង Bethesda រដ្ឋម៉ារីលេន៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top
×