ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក នឹងអញ្ជើញចិនឲ្យចូលរួម កិច្ចពិភាក្សា អាវុធត្រីភាគីជាមួយរុស្ស៊ី

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ថា ខ្លួននឹងអញ្ជើញរដ្ឋាភិបាលចិន ឲ្យចូលរួមនៅក្នុងកិច្ចចរចាគ្រប់គ្រង់អាវុធ នៅក្នុងទីក្រុងវីយែន នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។ 

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី  Morgan Ortagus ក៏បានផ្តល់អនុសាសន៍ឲ្យប្រទេសចិនជួបគ្នាជាមួយប្រទេសរុស្ស៊ី ដើម្បីពិចារណាជំហានបន្ទាប់ សម្រាប់កិច្ចចរចាអំពីការគ្រប់គ្រងអាវុធត្រីភាគីផងដែរ។ 

លោកស្រី  Morgan Ortagus បានមានប្រសាសន៍ដូច្នេះថា “យើងទាំងអស់គ្នា នឹងនាំយកទស្សនកវិស័យនិងគោលដៅផ្សេងៗ ទៅកាន់តុចរចាគ្នា ហើយនឹងពិតជាមានការខ្វែងគំនិតគ្នា ប៉ុន្តែវាជាពេលវេលាសម្រាប់កិច្ចពិភាក្សាគ្នានិងការទូត រវាងមហាអំណាចអាវុធនុយក្លេអ៊ែដ៏ធំបំផុតទំាង៣ ស្តីពីវិធីទប់ស្កាត់ការប្រកួតប្រជែងអាវុធគ្នា”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top
×