ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ កោះអញ្ជើញ ឯកអគ្គរដ្ឋទូតចិន ជុំវិញច្បាប់នៅហុងកុង

បរទេស ៖ មន្ត្រីក្រសួងការ បរទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ នាពេលថ្មីៗនេះ បានកោះអញ្ជើញឯកអគ្គរដ្ឋទូតចិន ទៅក្រសួងការបរទេស សម្រាប់កិច្ចពិភាក្សាគ្នាមួយ ស្តិពីច្បាប់សន្តិសុខជាតិថ្មី នៅហុងកុង ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Sueddeutsche Zeitung ដែលរាយការណ៍មុនគេ ស្តីពីកិច្ចប្រជុំនេះ បានឲ្យដឹងថា លោក Miguel Berger ជារដ្ឋមន្ត្រីការបរទេស ទទួលខុសត្រូវក្នុងតំបន់ បានលើកឡើងជាថ្មីនូវគោលជំហរ របស់រដ្ឋាភិបាលអាល្លឺម៉ង់ ប្រាប់ដល់លោក Wu Ken ឯកអគ្គរដ្ឋទូតចិន។

មន្ត្រីក្រសួងបាននិយាយប្រាប់ថា ក្រសួងបានបង្ហាញនូវក្តីព្រួយបារម្ភ ជុំវិញច្បាប់សន្តិសុខថ្មី នៅហុងកុង ដែលអ្នករិះគន់និយាយថា មានការបិទសិទ្ធិជនស៊ីវិលជាខ្លាំងនៅក្នុងតំបន់ ដែលពីមុនមក តែងតែសប្បាយរីករាយ ជាមួយនឹងស្វ័យភាពដ៏ទូលំទូលាយរបស់ខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង

To Top