ព័ត៌មានអន្តរជាតិ

ហ្វីលីពីន មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២.១២៤នាក់ នាំឲ្យអ្នកឆ្លងជំងឺសរុបកើនលើស៥ម៉ឺននាក់

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់៥៦.២៥៩នាក់ បន្ទាប់ពីនាយកដ្ឋានសុខាភិបាល បានរាយការណ៍ឲ្យដឹងថា មានអ្នកឆ្លងជំងឺបន្ថែមទៀតចំនួន២.១២៤នាក់ ។

នាយកដ្ឋានខាងលើបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងដល់១៦.០៤៦នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយបន្ថែមទៀតចំនួន២.០០៩នាក់ ដែលបានជួយឲ្យរស់រានមានជីវិតដោយសារជំងឺ ។

នាយកដ្ឋានបានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់១.៥៣៤នាក់ដែរ បន្ទាប់ពីអ្នកជំងឺចំនួន១៦២នាក់បានស្លាប់បន្ថែមទៀតដោយសារវីរុស ។

គួរបញ្ជាក់ថា នាយកដ្ឋានខាងលើ បានប្រកាសនូវទិន្នន័យដែលទទួលបានថ្មីៗនៅម៉ោងប្រមាណ៤និង០០នាទីល្ងាច (ម៉ោងក្នុងស្រុក)ជារៀងរាល់ថ្ងៃ ។ ដោយការធ្វើរបាយការណ៍គ្រាមុនត្រូវពន្យាពេល ដោយសារតែចំនួននៃអ្នកឆ្លងជំងឺថ្មីដែលបានកត់ត្រាគឺបានកើនឡើងខ្ពស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top