បរទេស៖ ពន្ធរបស់បារាំងគឺជាប្រភពនៃភាពតានតឹង រវាងរដ្ឋាភិបាលទីក្រុងប៉ារីស និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ព្រោះថ្មីៗនេះគេជឿជាក់ថា ពន្ធនេះផ្តោតលើក្រុមហ៊ុនអាមេរិកដោយអយុត្តិធម៌។ សហរដ្ឋអាមេរិកនឹងដាក់ពន្ធបន្ថែម ២៥ ភាគរយលើទំនិញពីប្រទេសបារាំងដែលប៉ាន់ស្មានថាមានចំនួន ១,៣ ពាន់លានដុល្លារ ជាការឆ្លើយតបចំពោះពន្ធឌីជីថលបារាំង ប៉ុន្តែនឹងពន្យារការអនុវត្ត រហូតដល់ទៅ ១៨០ ថ្ងៃ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក គឺថា ពន្ធគយថ្មីនឹងប៉ះពាល់ក្រៅពីគ្រឿងសំអាងនិងកាបូបដៃបារាំង។
កាលពីឆ្នាំមុនប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានគំរាមរួចហើយ ដើម្បីដាក់ពន្ធលើការនាំចូលរបស់បារាំងជាការឆ្លើយតបនឹងការជំរុញរបស់ខ្លួនក្នុងការដាក់ពន្ធសេវាកម្មឌីជីថលលើប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាមេរិកភាគច្រើន។ ពន្ធ ៣ ភាគរយដែលមានឈ្មោះថា“ GAFA” (មានន័យថា Google, Apple, Facebook និង Amazon) ផ្តោតលើក្រុមហ៊ុនឌីជីថលដែលលក់បានច្រើនជាង ៨៤៩ លានដុល្លារ។
សមាជិកសភាបារាំងបានអនុម័តច្បាប់ ស្តីពីការយកពន្ធឌីជីថលយក្សកាលពីខែកក្កដា ប៉ុន្តែនៅខែមករា រដ្ឋាភិបាលទីក្រុងប៉ារីស បានសម្រេចចិត្តពន្យារពេលអនុវត្តពន្ធដើម្បីអនុញ្ញាតឱ្យ OECD បញ្ចប់ការចរចាស្តីពីការសរសេរឡើងវិញនូវច្បាប់ពន្ធសកលលើក្រុមហ៊ុនឌីជីថល៕ប្រែសម្រួលៈ ណៃ តុលា