ព័ត៌មានអន្តរជាតិ

នាវាអាមេរិក USS Bonhomme Richard បន្តឆាបឆេះ និងកម្តៅមានរហូតដល់ ១ ០០០អង្សាសេ

បរទេស៖ នាវិកជាង ៤០០ នាក់កំពុងធ្វើការពន្លត់ភ្លើងដ៏ធំដែល នៅតែបន្តឆាបឆេះនៅលើនាវា USS Bonhomme Richard នៅទីក្រុង San Diego ហើយមន្ត្រីកងទ័ពជើងទឹកមិនច្បាស់ថា តើភ្លើងអាចបន្តឆេះបានយូរប៉ុណ្ណានោះទេ។

យោងតាមសារព័ត៌មាន ABC News ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អគ្គិភ័យនេះបានធ្វើឱ្យមហិច្ឆតានាវា ចម្បាំងខកខានយ៉ាងមហន្តរាយ និងបង្កការខូចខាតផ្សេងៗទៀតដល់ ហេដ្ឋារចនាសម្ព័ន្ធរបស់កប៉ាល់ចតយន្តហោះ។

ឧត្តមនាវីភីលីព Sobeck បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃច័ន្ទនៅ San Diego ថា «មានកម្តៅយ៉ាងខ្លាំងនៅផ្នែកខាងក្រោមនាវា និងជាកន្លែងដែលភ្លើងបានឆាបឆេះឡើង ។ លោក Sobeck បាននិយាយថាសីតុណ្ហភាពនៅក្នុងប្រភពកំដៅរបស់អគ្គិភ័យកំពុងឡើងដល់ ១ ០០០ អង្សារ ដោយមានសីតុណ្ហភាពខ្ពស់ ក្រុមនាវិក កំពុងវិលជុំដោយប្តូរវេនពន្លត់អគ្គីភ័យរយៈពេល ១៥ នាទី៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×