ព័ត៌មានអន្តរជាតិ

ការធ្វើតេស្តវ៉ាក់សាំង ការពារ ជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ទទួលបានសុវត្ថិភាព តែស្ថិតក្នុងដំណាក់ការសាកល្បងទី២ នៅឡើយទេ

វ៉ាស៊ីនតោន៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា យោងតាមការបោះពុម្ពផ្សាយអំពីលទ្ធផលនៅលើអនឡាញកាលពីថ្ងៃអង្គារដោយទស្សនាវដ្តីវេជ្ជសាស្ត្រ The New England Journal បានឲ្យដឹងថា ការតាមដានទៅលើវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលមានឈ្មោះថា, mRNA-1273 ជាទូទៅទទួលបានផលល្អ និងបានធ្វើឲ្យសកម្មភាពរបស់អង់ទីគ័រមានប្រសើរឡើងដែលជួយដល់សុខភាពមនុស្សពេញវ័យ ។

ការបន្តវិនិច្ឆ័យសម្រាប់ជំហាន១ ត្រូវបានគាំទ្រដោយវិទ្យាស្ថានអាល់ឡឺជី និងជំងឺឆ្លងសហរដ្ឋអាមេរិក (NIAID) ដែលជាផ្នែកមួយរបស់វិទ្យាស្ថានសុខភាពជាតិ ។

ការពិសោធន៍វ៉ាក់សាំង បានផលិតឡើងដោយសហការគ្នាពីក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន NIAID និងក្រុមហ៊ុនជីវសាស្ត្រសហរដ្ឋអាមេរិក Moderna ដែលបានធ្វើឲ្យអង់ទីគ័រ ធ្វើសកម្មភាពដោយផ្ទាល់ទប់ទល់នឹងវីរុសកូរ៉ូណា ជាសារធាតុប្រូតេអ៊ីន “បំផ្លាញ ដែលវីរុសប្រើប្រាស់សារធាតុនេះតភ្ជាប់ទៅនឹងកោសិការបស់មនុស្ស” ។

ការវិនិច្ឆ័យ ដែលដឹកនាំដោយវិទ្យាស្ថានស្រាវជ្រាវសុខភាពវ៉ាស៊ីនតោន នៅក្រុង Seattle ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១៦ ខែមីនា នៅគ្រាដែលមានអ្នកចូលរួមដំបូងដែលជាបេក្ខជនទទួលបានការចាក់វ៉ាក់សាំង ។

របាយការណ៍លម្អិតអំពីការស្វែងរកដំបូង គឺចាប់ផ្តើមពីអ្នកចូលរួមលើកដំបូងចំនួន៤៥នាក់ ដែលមានអាយុពី ១៨ដល់៥៥ឆ្នាំ ដែលបានចូលរួមនៅតាមទីតាំងស្រាវជ្រាវ នៅក្រុង Seattle និងសាកលវិទ្យាល័យ Emory University នៅរដ្ឋ Atlanta ។

៣ក្រុមក្នុងចំណោមអ្នកចូលរួម១៥នាក់ បានទទួលការចាក់តាមសាច់ដុំ២កម្រិត និងដោយឡែកពីគ្នារយៈពេល២៨ថ្ងៃ និង២៥ថ្ងៃផងដែរ សម្រាប់ការតាមដានវ៉ាក់សាំងដែលមានបរិមាណ១០០ឬ២០០មីក្រូក្រាម ។

នៅក្នុងខែមេសា ការវិនិច្ឆ័យត្រូវបានបន្ថែមពេលសម្រាប់អ្នកចូលរួមជាមនុស្សពេញវ័យ ដែលមានអាយុលើសពី៥៥ឆ្នាំ ហើយឥឡូវនេះ មានអ្នកចូលរួម១២០នាក់ ។

មិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់អំពីព្រឹត្តការណ៍ដែលបង្កគ្រោះថ្នាក់នៅឡើយទេ ។ ការសិក្សាបានបញ្ជាក់ដូច្នេះ ។ អ្នកចូលរួមប្រមាណជាងពាក់កណ្តាល មានអាការៈអស់កម្លាំង ឈឺក្បាល រងាញ៉ាក់ ឈឺសាច់ដុំ ឬឈឺចាប់នៅទីតាំងចាក់ថ្នាំ។ វារឿងធម្មតាទេ ដែលមានព្រឹត្តិការណ៍កើតឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងជាលើកទី២ និងអ្នកដែលទទួលបានការចាក់វ៉ាក់សាំងក្នុងកម្រិតខ្ពស់ ។

សម្រាប់ការវិនិច្ឆ័យលើវ៉ាក់សាំង mRNA-1273ក្នុងជំហានទី២ គាំទ្រដល់ក្រុមហ៊ុន Moderna ដោយបានចាប់ផ្តើមឡើងកាលពីចុងខែឧសភា ។

ក្រុមហ៊ុន Moderna  គ្រោងនឹងចាប់ផ្តើមធ្វើការវិនិច្ឆ័យលើការធ្វើតេស្តវ៉ាក់សាំងក្នុងជំហានចុងក្រោយរបស់ខ្លួន នៅថ្ងៃទី២៧ ខែកក្កដា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top