ព័ត៌មានអន្តរជាតិ

ករណីអគ្គីភ័យចេញពីនាវា ចម្បាំងរបស់សហរដ្ឋអាមេរិក បានត្រូវជួយសង្គ្រោះបានបន្ទាប់ពីក្រុមពន្លត់ អគ្គីភ័យព្យាយាមពន្លត់ អស់៤ថ្ងៃ

ឡូសអេនជឺឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមនាវិកសហរដ្ឋអាមេរិក និងក្រុមពន្លត់អគ្គីភ័យស៊ីវិល បានពន្លត់ភ្លើងដែលត្រូវបានគេដឹងថាបាន កើតឡើងនៅលើនាវាវាយឈ្មោះថា USS Bonhomme Richard នៅឯមូលដ្ឋានទ័ពជើងទឹកសាន់ឌីយ៉ាហ្គោ នៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការពន្លត់អគ្គិភ័យអស់រយៈពេល៤ថ្ងៃ ។

លោក Philip Sobeck មេបញ្ជាការនៃក្រុមលេខ៣ បានមានលើកឡើងថា“ ក្រុមពន្លត់អគ្គីភ័យរបស់យើងកំពុងតែធ្វើការស៊ើបអង្កេត នៅគ្រប់ទីកន្លែងដើម្បីបញ្ជាក់ពីប្រភពនៃអគ្គិភ័យនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយឲ្យដឹងដូច្នេះ ។

លោកបានឲ្យដឹងទៀតថា “យើងមិនបានដឹងពីប្រភពដើមនៃអគ្គិភ័យនេះទេ ។ យើងមិនដឹងពីទំហំនៃការខូចខាតនោះទេ ។ វាកើតឡើងលឿនពេកក្នុងការធ្វើការប៉ាន់ប្រមាណ ឬការសន្យា ថាតើ អនាគតរបស់នាវានឹងទៅជាយ៉ាងណា” ។ នៅមិនទាន់មានសេចក្តីសន្និដ្ឋានណាមួយបញ្ជាក់ច្បាស់នោះទេ រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់ ។

លោក Sobeck បានប្រាប់អ្នកយកព័ត៌មាននៅ ក្នុងសន្និសីទសារព័ត៌មានខ្លីមួយផ្សាយផ្ទាល់ថា កប៉ាល់បានបង្ហាញថា អាចត្រូវបានជួយសង្គ្រោះបានឡើងវិញ ។

លោកបានបញ្ជាក់ថា“ យើងមានបុគ្គលិកចំនួន ៦៣នាក់ ក្នុងនោះមានទាហានជើងទឹករបស់សហរដ្ឋអាមេរិក៤០នាក់ និងជនស៊ីវិល ២៣នាក់បានទទួលការព្យាបាលរបួសស្រាល និងការអស់កម្លាំង និងការស្រូបផ្សែង ។ យើងមិនមានបុគ្គលិកសម្រាកនៅមន្ទីរពេទ្យនោះទេ” ។

គួររំលឹកថា អគ្គិភ័យត្រូវបានគេរាយការណ៍តាំង ពីដំបូងនៅលើនាវានៅឯមូលដ្ឋានទ័ពជើងទឹកសាន់ឌីយ៉ាហ្គោនៅម៉ោងប្រមាណ ៨និង ៣០នាទីព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top