ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ មិនចង់មាន ទំនាក់ទំនង ជាមួយលោក មូន ជេអ៊ីន ហើយថាពលរដ្ឋកូរ៉េខាងត្បូង គឺគួរឲ្យធុញ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអភិបាលកាលពីខែកុម្ភៈថា លោកមិនចូលចិត្តធ្វើទំនាក់ទំនងជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នោះទេហើយគិតថា ប្រជាជនកូរ៉េខាងត្បូង គឺពិតជាគួរឲ្យធុញណាស់។

 លោក Hogan ជាសមាជិកគណបក្សសាធារណរដ្ឋបានសរសេរនៅក្នុងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា លោក ត្រាំ មានពាក្យជេរប្រមាថ សម្រាប់ប្រទេសកូរ៉េខាងត្បូង ដែលជាស្រុកកំណើតរបស់ភរិយារបស់អភិបាលខេត្ត គឺលោក យូមីក្នុងអំឡុងពេលអាហារពេលល្ងាចឯកជនឧបត្ថម្ភដោយសមាគមអភិបាលសាធារណរដ្ឋ។

 លោក Hogan បានបញ្ជាក់ថា “ខ្ញុំមិនចាំគាត់និយាយពីវីរុសនោះទេ” ប៉ុន្តែលោកបាននិយាយអំពីថាតើលោកគោរពប្រធានាធិបតីស៊ី ជីនពីង របស់ប្រទេសចិន ខ្លាំងប៉ុណ្ណា។  ជាការប្រសើរណាស់ ដែលលោក បានចុះសម្រុងជាមួយមេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕ដោយ ឈូក បូរ៉ា

To Top