ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពង្រីកបំរាមធ្វើដំណើរ លើប្រទេសចំនួន៦ នៅមជ្ឈឹមបូព៌ា និងអាហ្វ្រិក

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានពង្រីកការហាមឃាត់ ការធ្វើដំណើររបស់ខ្លួន ទៅលើប្រទេសចំនួន ៦ នៅមជ្ឈឹមបូព៌ា និងទ្វីបអាហ្រ្វិក សម្រាប់រយៈពេល ៦ ខែទៀត ដោយផ្តល់នូវហានិភ័យ ផ្នែកសន្តិសុខនៅក្នុងតំបន់។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពង្រីកនេះអនុវត្ត ចំពោះប្រទេសអ៊ីរ៉ាក់ ស៊ីរី យេម៉ែន សូម៉ាលី ប្រទេសអាហ្វហ្គានីស្ថាន និងលីប៊ី ព្រមទាំងផ្នែកខ្លះ នៃប្រទេសហ្វីលីពីនផងដែរ ហើយវានឹងចូលជាធរមាន នៅថ្ងៃទី០១ ខែសីហា។

ក្រសួងបានឲ្យដឹងថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដោយផ្អែកលើការសន្និដ្ឋានថា តំបន់ទាំងនេះកំពុងទទួលរង នូវការរំជើបរំជួលផ្នែកនយោបាយ និងប្រឈមនឹងហានិភ័យថេរ នៃការវាយប្រហារភេរវកម្ម ដែលទំនងជានឹងបន្ត ក្នុងរយៈពេលដ៏ច្រើនសន្ធឹកសន្ធាប់៕​ ដោយ៖ ឈូក បូរ៉ា

To Top