ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចាំបាច់រំសាយក្រុមការងារ រួមជាមួយអាមេរិក ដើម្បីស្ដារទំនាក់ទំនងអន្ដរកូរ៉េ

សេអ៊ូល៖ អតីតរដ្ឋមន្រ្តី បង្រួបបង្រួមកូរ៉េខាងត្បូង បានអំពាវនាវ ឱ្យតែងតាំងបេក្ខជនថ្មី គឺលោក Lee In-young និង រំលាយវេទិកា“ ក្រុមការងារ” ដែលបង្កើតឡើង ដើម្បីសម្របសម្រួល គោលនយោបាយរបស់កូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិក ដោយថាវារារាំង កិច្ចសហប្រតិបត្តិការអន្តរកូរ៉េ។

លោក Jeong Se-hyun អតីតរដ្ឋមន្រ្តីបង្រួបបង្រួម និងជាអនុប្រធានប្រតិបត្តិបច្ចុប្បន្ន នៃក្រុមប្រឹក្សាប្រឹក្សា បង្រួបបង្រួមជាតិប្រធានាធិបតី បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ព័ត៌មានយ៉ុនហាប់ ដែលជាប៉ុស្តិ៍ព័ត៌មានកម្សាន្ត របស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅលើគេហទំព័រ YouTube ។

លោកបានលើកឡើងថា“ ប្រសិនបើរដ្ឋមន្ត្រីបង្រួបបង្រួម លោក Lee In-young ឡើងកាន់តំណែងនោះ លោកចាំបាច់ត្រូវជំរុញទៅមុខ ដោយមានលក្ខណៈក្លាហាន…ក្រសួងបង្រួបបង្រួម មិនអាចធ្វើអ្វីបានទេ ដោយសារតែក្រុមការងារ ជាមួយអាមេរិកនោះ”៕ ដោយ៖ ឈូក បូរ៉ា

To Top