ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅអាមេរិកកើនឡើង ដល់ជាង ៣.៥លាននាក់

វ៉ាស៊ីនតោន ៖ ចំនួននៃករណីឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ៣.៥ លាននាក់ កាលពីថ្ងៃព្រហស្បតិ៍ ដែលឈានដល់ ៣.៥៣៣.៣១៧ គិតត្រឹមម៉ោង ១និង ៥១ នាទី នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍។

ទន្ទឹមនឹងនេះចំនួនអ្នក ស្លាប់ថ្នាក់ជាតិ ពីជំងឺនេះបានកើនឡើងដល់ ១៣៧.៨៤៦ នាក់នេះបើយោងតាម CSSE ។

រដ្ឋញូវយ៉ក នៅតែរងគ្រោះធ្ងន់ធ្ងរបំផុត ដោយមានអ្នកឆ្លង ៤០៤.៧៧៥ ករណី។ រដ្ឋកាលីហ្វ័រញ៉ា រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ បានក្លាយជាចំណុចថ្មីនៃជំងឺកូវីដ-១៩ របស់ប្រទេសជាមួយនឹងការកើនឡើង យ៉ាងឆាប់រហ័សនូវករណីថ្មីប្រចាំថ្ងៃ។

របាយការណ៍បានបង្ហាញថា រដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ថាមាន ៣៥៥.០៤៦ ករណី នៅរដ្ឋ Florida ៣១៥.៧៧៥ ករណី និងរដ្ឋតិចសាស់ ២៩២.៣៣៦ ករណី។

ទិន្នន័យរបស់ CSSE បានបង្ហាញថា រដ្ឋដែលមានករណីជាង ១០០.០០០ ករណីរួមមានរដ្ឋញូវជេស៊ី រដ្ឋអ៊ីលីណីស រដ្ឋអារីហ្សូណា ហ្សកហ្ស៊ី ម៉ាសាឈូសេត និងផេនស៊ីលវេនៀ៕

ដោយ ឈូក បូរ៉ា

To Top