ព័ត៌មានអន្តរជាតិ

រុស្ស៊ីព្យាយាម លួចទិន្នន័យថ្នាំ វ៉ាក់សាំង មេរោគកូវីដ១៩

បរទេស ៖ ក្រុមអ្នកហ៊ែកលួច ទិន្នន័យតាមកុំព្យូទ័ររុស្ស៊ី កំពុងតែផ្តោតគោលដៅ លើអ្នកស្រាវជ្រាវ ថ្នាំវ៉ាក់សាំងកូវីដ១៩ នៅសហរដ្ឋអាមេរិក អង់គ្លេសនិងកាណាដា ក្នុងគោលបំណង លួចយកព័ត៌មាន វេជ្ជសាស្ត្រសំខាន់ៗ នេះបើយោងតាមការព្រមាន របស់មន្ត្រីសន្តិសុខ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។

មជ្ឈមណ្ឌលសន្តិសុខ លើអ៊ីនធឺណេតជាតិ របស់ប្រទេសអង់គ្លេស បានិយាយក្នុងសេចក្តីណែនាំថា ក្រុមហ៊ែកទិន្នន័យរុស្ស៊ី ដែលមានឈ្មោះថា ក្រុម APT29 ក្រុម The Dukes និងក្រុម Cozy Bear នោះ កំពុងតែព្យាយាមលួចយកកម្មសិទ្ធិបញ្ញាដ៏មានតម្លៃ ពីអ្នកស្រាវជ្រាវថ្នាំវ៉ាក់សាំង ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា ការវាយតម្លៃបែបនេះ បាននិយាយប្រាប់ថា វាទំនងខ្លាំងណាស់ ដែលអ្នកវាយប្រហារលួច ទិន្នន័យតាមអ៊ីនធឺណេត ត្រូវបានគេរចនាបង្កើតឡើង ដើម្បីប្រមូលព័ត៌មាន ស្តីពីការស្រាវជ្រាវថ្នាំវ៉ាក់សាំង កូវីដ១៩ ឬក៏ទិន្នន័យលើមេរោគកូរ៉ូណាតែម្តង៕
ប្រែសម្រួល៖ប៉ាង កុង

To Top