ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន រិះគន់អ៊ីស្រាអែល ចំពោះការចាប់ខ្លួន អភិបាលក្រុងម្នាក់ រហូតដល់ ១៨ដង

រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យ បានស្តីបន្ទោសអ៊ីស្រាអែល ចំពោះការចាប់ខ្លួនលោក Adnan Gheith អភិបាលប៉ាឡេស្ទីន នៃទីក្រុងយេរ៉ូសាឡឹមខាងកើត ចេញពីផ្ទះ របស់លោកនៅក្នុងទីក្រុង។

លោក Qadri Abu Baker ប្រធានគណកម្មការកិច្ចការឃុំខ្លួន របស់អង្គការរំដោះប៉ាឡេស្ទីន បានលើកឡើងថាលោក Gheith ត្រូវបានគេនាំទៅពន្ធនាគារ Ashkelon ខណៈការចាប់ខ្លួន របស់លោកត្រូវបានពន្យារពេល ២៤ ម៉ោង។

ប្រភពពីអ៊ីស្រាអែល និងប៉ាឡេស្ទីន បានឲ្យដឹងថានៅព្រឹកថ្ងៃនេះ ប៉ូលីសអ៊ីស្រាអែល បានវាយឆ្មក់ផ្ទះរបស់ លោក Gheith នៅក្រុង Silwan ភាគខាងកើត នៃក្រុងយេរ៉ូសាឡឹម និងបានចាប់ខ្លួនលោកតែម្ដង។

គួរបញ្ជាក់ថា ចាប់តាំងពីការតែងតាំង ដោយអាជ្ញាធរប៉ាឡេស្ទីន ជាអភិបាលក្រុងយេរ៉ូសាឡឹមខាងកើត នៅខែសីហា ឆ្នាំ ២០១៨ លោក Gheith ត្រូវបានអ៊ីស្រាអែលចាប់ខ្លួន យ៉ាងហោចណាស់ ១៧ ដង ៕
ដោយ ឈូក បូរ៉ា

To Top