ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ស្តីបន្ទោសមន្ត្រីជាខ្លាំង ជុំវិញការសាងសង់មន្ទីរពេទ្យ

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានថ្កោលទោស ចំពោះមន្ត្រីនានា ដែលទទួលបន្ទុកកិច្ចការ សាងសង់មន្ទីរពេទ្យថ្មីធំមួយកន្លែង នៅក្នុងទីក្រុងព្យុងយ៉ាង ជុំវិញការគ្រប់គ្រងខុសផ្នែកសេដ្ឋកិច្ច និងបានបញ្ជា ឲ្យដកហូតតំណែងរបស់មន្ត្រីទាំងនោះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានកណ្ដាល របស់កូរ៉េខាងជើង KCNA បានឲ្យដឹងថា នៅក្នុងអំឡុងធ្វើទស្សនកិច្ច ទីការដ្ឋានសាងសង់មន្ទីរពេទ្យធំ ក្នុងទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានចង្អុលបង្ហាញនូវបញ្ហាធ្ងន់ធ្ងរ ក្នុងដំណើរគ្រប់គ្រងសេដ្ឋកិច្ច សម្រាប់ការសាងសង់នោះ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា មេដឹកនំាកូរ៉េខាងជើង បានស្នើឲ្យគណៈកម្មាធិការកណ្ដាលបក្ស ធ្វើការស៊ើបអង្កេត ចំពោះគម្រោងសាងសង់មន្ទីរពេទ្យនោះ និងបញ្ជា ឲ្យផ្លាស់ប្តូរមន្ត្រី​ ត្រូវទទួលខុសត្រូវទាំងអស់៕ ប្រែសម្រួល៖ប៉ាង កុង

To Top