ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កាសែត The Washington Post ចុះផ្សាយអត្ថបទថា បរាជ័យ របស់ អាមេរិក ក្នុង ការ ទប់ទល់ នឹងជំងឺឆ្លងអាចនិយាយ បានថាជា “វិបតិ្ត គួរឱ្យពិភពលោក ភ្អាក់ផ្អើល”

ថ្ងៃទី ២០ ខែ កក្កដា តាមម៉ោង ក្នុង តំបន់ កាសែត The Washington Postបាន ចុះផ្សាយ អបត្ថបទ ដែល មាន ចំណង ជើង ថា «វិបតិ្ត គួរ ឱ្យ ពិភពលោក ភ្ងាក់ ផ្អើល ៖ ការ ឆ្លើយ តប របស់ អាមេរិក ចំពោះ វីរុស កូវីដ ១៩» ។ អត្ថបទ នេះ បានឱ្យដឹង ថា ក្នុង រយៈ ពេលប៉ុន្មាន ខែ កន្លង ទៅ នេះ ដែល បាន ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ ១៩ ប្រទេស ជា ច្រើន គ្រប់ គ្រង បាន នូវការ រីក រាល ដាល នៃ ជំងឺ ឆ្លង ប៉ុន្តែ រដ្ឋាភិបាល សហរដ្ឋ អាមេរិក បាន បង្ហាញ ឱ្យ ឃើញ នូវ ភាព បរាជ័យ ដែលគួរ ឱ្យ អ្ន ក ផ ងទាំង ពួក ភ្ញាក់ ផ្អើល ក្នុ ងការទប់ ទល់ នឹង ជំងឺ ឆ្លង ។

អត្ថបទ នេះ បាន ឱ្យដឹង  ថា បរាជ័យ របស់ រដ្ឋាភិបាល អាមេរិក ក្នុង ការ ទប់ ទល់ នឹង ជំងឺ ឆ្លង បាន លាត ត្រដាង នូវ កង្វះខាត ការ ដឹក នាំ ជា បន្តបន្ទាប់ ការ ចែក ដាច់ពី គ្នា ខាង នយោបាយ  ការ ខ្វះខាតការ  ទម្លាក់ ថវិកា ក្នុងកិច្ច ការ  សុខាភិបាលសាធារណៈ អយុតិ្តធម៌ ក្នុង សង្គម និង សេដ្ឋកិច្ច ជា បន្ត បន្ទាប់  និង ការ រើង អើង ពូជសាសន៍ ជាដើម ប្រការទាំង នេះ បាន បណ្តាល ឱ្យ ប្រជាពលរដ្ឋ រាប់ លាន នាក់  ឆ្លង ជំងឺ  និង រាប់ សែន នាក់ ស្លាប់ បាត់បង់ជីវិត ។

កាសែត The Washington Postបាន ចុះ ផ្សាយ ថា មុន នឹង ផ្ទុះ ការ រីករាល ដាល នៃជំងឺ កូវីដ ១៩ ស្ថាប័ន សុខាភិបាល សាធារណៈ នៃ រដ្ឋ មួយចំនួន របស់ អាមេរិក ក៏ រង ផល ប៉ះពាល់ យ៉ាងខ្លាំងដោយ សារ បុគ្គលិក ការងារ មិន គ្រប់គ្រាន់ និង ការ កាត់ បន្ថយ ថវិកាក្នុងរយៈពេល ជា ច្រើន ឆ្នាំ កន្លងមក ។ ចាប់ ពី ឆ្នាំ ២០០៣ មក ថវិកាជាបន្ទាប់របស់មជ្ឈមណ្ឌល គ្រប់គ្រង និង បង្ការ ជំងឺ របស់ សហរដ្ឋ អាមេរិក ត្រូវបាន កាត់បន្ថយ ៣០ ភាគរ យ ហើយ ។

អ្នក ជំនាញ បង្ហាញ ថា ប្រព័ន្ធ សុខាភិបាល សាធារណៈ អាមេរិក ទំនង ជា ចាប់ ផ្តើម បាក់ រលំ ដោយ សារ មិន អាច ទទួល បន្ទុក យ៉ាង ធ្ងន់ ធ្ងរ ។

ក្រៅ ពី នេះ ប្រព័ន្ធសារព័ត៌មាន អាមេរិក បាន អះអាង ថា ការ រីក រាលដាល ជំងឺ ឆ្លង លើក នេះ ធ្វើ ឱ្យអាមេរិកធ្លាក់ ក្នុង ភាព បែក ដាច់ ពី គ្នាខាងនយោបាយ ។

អតប្ថទ នៃ ការ សែត The Washington Post បាន ប្រកាស ថា ក្រោម ការ ដឹក នាំ របស់រដ្ឋាភិបាល លោក ត្រាំ ប្រជាពលរដ្ឋ អាមេរិក ជា ច្រើ ន សម្គាល់ ឃើញថា អ្នក វិទ្យាសាស្ត្រ និង ប្រព័ន្ធ សារព័ត៌មាន សំខាន់ៗ បាន បំផ្លើស កម្រិតធ្ងន់ធ្ងរ ការ រីក រាល ដាល នៃ ជំងឺ ឆ្លង ។

ថ្ងៃទី ១៦ ខែ កក្កដា វេបសាយ ព័ត៌មាន The Daily Beast របស់ អាមេរិក បាន ផ្សាយដំណឹង ថា ឯកសារ មួយ ច្បាប់ ដែ ល មិន បាន ប្រកាស បាន ស្នើថា ៖ រដ្ឋ ចំនួន ជាង ១០ របស់ អាមេរិក ត្រូវ ចាត់ វិធានការ បង្ការ និង គ្រប់ គ្រង កាន់ តែ តឹងរ៉ឹង ដូច ជាការ ដាក់ កំហិត មនុស្សដែល ចូលរួមការ ជួប ជុំគ្នា ឱ្យ មិនលើស ពី ១០ នាក់ បិទ បារនិង ហាង ហាត់ ប្រាណ ទាមទារ ឱ្យ ប្រជាពលរដ្ឋ ពាក់ ម៉ាស់ ជាដើម ។ ប៉ុន្តែ ឯកសារដែល ចុះបញ្ជី ក្នុង ថ្ងៃទី ១៤ ខែ កក្កដា នេះ គ្រាន់ តែ ចែក រំលែកនៅផ្ទៃ ក្នុង រដ្ឋបាល សហរដ្ឋ អាមេរិក តែ ប៉ុណ្ណោះ មិន បាន ប្រកាស ជា សាធារណៈនោះ ទេ ។

ថ្ងៃទី ១៦ ខែ កក្កដា លោក Ashish Jha ប្រធាន វិទ្យាស្ថាន សិក្សា ស្រាវ ជ្រាវ អំពី សុខភាព ពិភពលោក នៃ សកលវិទ្យាល័យ Harvard បាន ថ្លែង ថា សេចក្តី ស្នើ មួយ ចំនួន មាន ប្រយោជន៍ ណាស់ ។ ហេតុ អ្វីបាន ជាលាក់បាំងពីព័ត៌មាន ទាំង នេះ ចំពោះ ប្រជាពលរដ្ឋ អាមេរិក ? ខ្ញុំ សម្គាល់ ឃើញ ថា ព័ត៌មាន ទាំង នេះ ត្រូវ ប្រកាស ជា សាធារណៈ ដោយ ទាន់ ពេល វេលា ។

កាល ពី ខែ ឧសភា អង្គការ សុខភាព ពិភពលោក បាន ស្នើ ឱ្យ រដ្ឋាភិបាល នៃបណ្តា ប្រទេស នានា ថា មុន នឹង ស្តារ សេដ្ឋកិច្ច ឡើង វិញ គួរ តែ ធានាអះអាង ថា ក្នុង រយៈពេល ១៤ ថ្ងៃ អត្រា វិជ្ជមាន ក្នុង ការ ធ្វើ តេស្ត ត្រូវ ទាប ជាង ៥ភាគរយ ។ ប៉ុន្តែ តាម ទិន្នន័យ ស្ថិតិរបស់ សកលវិទ្យាល័យ Johns Hopkins បាន ឱ្យ ដឹង ថា គិត រហូត ដល់ ថ្ងៃទី ១៦ ខែ កក្កដា អត្រា វិជ្ជមាននៃ រដ្ឋ ចំនួន ៣៣នៅ អាមេរិក បាន ខ្ពស់ ជាង ៥ ភាគរយ ៕

To Top