ព័ត៌មានអន្តរជាតិ

ប្រធានសភាអាមេរិក ដាក់ឈ្មោះថ្មីឱ្យលោក ដូណាល់ ត្រាំ ថា «លោកដែលធ្វើឱ្យបញ្ហា កាន់តែអាក្រក់ទៅៗ»

បរទេស៖ ជាការឆ្លើយតបនឹងការ រិះគន់របស់លោកមុននេះ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកបាននិយាយត្រឹមត្រូវ ជាងមនុស្សដទៃទៀត ហើយវីរុសនឹងរលត់ ទៅទីបំផុតហើយអ្វីៗនឹងត្រឹមត្រូវឡើងវិញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានសភាគឺលោកស្រី Nancy Pelosi ធ្លាប់បានរិះគន់ប្រធានាធិបតី ដូ ណាល់ត្រាំ ម្តងទៀតចំពោះការចាត់វិធានការរបស់លោក ទាក់ទងនឹងការផ្ទុះឡើងរបស់ វីរុសនេះនៅសហរដ្ឋអាមេរិក។

នៅពេលនិយាយជាមួយសារព័ត៌មាន CBS អំពីវីរុសកូវីដ១៩ លោកស្រី Pelosi ថា “ប្រធានាធិបតីនេះ ខ្ញុំមានឈ្មោះថ្មីសម្រាប់គាត់ គឺ Mr Make Matters Worse «លោកធ្វើឱ្យបញ្ហាកាន់តែអាក្រក់ទៅៗ» ។ គាត់បានធ្វើឱ្យបញ្ហាកាន់តែ ធ្ងន់ធ្ងរឡើងតាំងពីការចាប់ផ្តើម ការពន្យាពេល ការបដិសេធ វាជាការបោកបញ្ឆោត។ វានឹងបាត់ដោយវេទមន្ត វាជាអព្ភូតហេតុមួយ ហើយយើងស្ថិតក្នុងស្ថានភាពនេះ។

លោកស្រីប្រធានសភា ទំនងជាបានយោងទៅលើការ អត្ថាធិប្បាយចុងក្រោយរបស់លោក ដូណាល់ ត្រាំ ដែលក្នុងនោះគាត់បាននិយាយថា ជំងឺឆ្លងគឺ “ដូចជាអព្ភូតហេតុវានឹងរលាយបាត់” ។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីសប្តាហ៍មុនលោក ត្រាំ បានតបតវិញចំពោះអ្នក ដែលបានរិះគន់ការគ្រប់គ្រង របស់លោកចំពោះជំងឺរាតត្បាត ដោយនិយាយថា “ខ្ញុំគិតថាមនុស្សគ្រប់គ្នាធ្វើខុស” ប៉ុន្តែគាត់ក៏បានបន្ថែមទៀតថា គាត់ទទួលខុសត្រូវចំពោះអ្វី ដែលកំពុងកើតឡើងនៅក្នុងប្រទេស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top