ព័ត៌មានអន្តរជាតិ

សមាជិកសភា អាមេរិក ស្នើឲ្យមានសេចក្តី ព្រាងច្បាប់ជំរុញបង្កើន ជំនួយសម្រាប់ យោធាអ៊ុយក្រែន

បរទេស ៖ សមាជិកព្រឹទ្ធសភា អាមេរិកមកទាំងពីបក្ស សាធារណរដ្ឋនិងបក្សលទ្ធិ ប្រជាធិបតេយ្យ បានណែនាំឲ្យមានច្បាប់ គាំទ្រប្រទេសអ៊ុយក្រែន ជាមួយការជួយគាំទ្រ ហិរញ្ញវត្ថុយោធាប្រចាំឆ្នាំ និងរឿងផ្សេងទៀត មានទំហំទឹកប្រាក់ ៣០០លានដុល្លារ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រោយរយៈពេលមួយឆ្នាំ បន្ទាប់ពីប្រទេស នៅអឺរ៉ុបភាគខាងកើតមួយនេះ មើលឃើញថា ខ្លួនស្ថិតនៅចំណ្តាល នៃការចោទប្រកាន់ ចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ ។

សេចក្តីព្រាងច្បាប់នេះ បានចេញដោយថ្នាក់ដឹកនាំគណៈកម្មាធិការចំណងមិត្តភាពបរទេសរបស់ព្រឹទ្ធសភា លោក Jim Risch ជាប្រធាន និងលោក Bob Menendez ជាសមាជិកជាន់ខ្ពស់ រួមជាមួយសមាជិគណៈកម្មាធិការ លោក Rob Portman មកពីបក្សសាធារណរដ្ឋ និងលោក John Barrasso ព្រមទំាងលោក Chris Murphy និងលោក Jeanne Shaheen មកពីបក្សលទ្ធិប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានជាប់ចោទពីបទរារាំងរដ្ឋសភា និងដកហូតជំនួយពីរដ្ឋាភិបាលរបស់ទីក្រុងគៀវ ស្របពេលដែលប្រទេសនេះ ប្រឈមមុខជាមួយការរំលោភបំពានពីរុស្ស៊ី ក្រោយលោកដាក់សម្ពាធប្រធានាធិបតីអ៊ុយក្រែន ឲ្យធ្វើការស៊ើបអង្កេតកូនប្រុសរបស់បេក្ខភាពប្រធានាធិបតីមកពីបក្សលិទ្ធប្រជាធិបតេយ្យ លោក Joe Biden៕ ប្រែសម្រួល៖ប៉ាង កុង

To Top