ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង កំពុងតាមដានយ៉ាងជិតស្និទ្ធ នូវសកម្មភាព នុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង

សេអ៊ូល៖ ក្រសួងការពារជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង កំពុងឃ្លាំមើលយ៉ាងជិតស្និទ្ធ នូវសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង បន្ទាប់ពីមាន សេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយថា ទីក្រុងព្យុងយ៉ាងហាក់ដូចជាបានបង្កើត ឧបករណ៍នុយក្លេអ៊ែរខ្នាតតូច។

ដោយលើកឡើងពីរបាយការណ៍សម្ងាត់ របស់អង្គការសហប្រជាជាតិ មានការរាយការណ៍ថា ប្រទេសជាច្រើនជឿជាក់ថា កូរ៉េខាងជើងប្រហែលជាបានបង្កើត ឧបករណ៍នុយក្លេអ៊ែរខ្នាតតូច ដើម្បីបំពាក់ទៅនឹងក្បាល គ្រាប់មីស៊ីលផ្លោងរបស់ខ្លួន។

តាមការស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើ របាយការណ៍នេះអ្នកនាំពាក្យក្រសួង ការបរទេសលោកវរសេនីយ៍ឯក Moon Hong-sik បានលើកឡើងថាកូរ៉េខាងត្បូង មើលឃើញបច្ចេកវិទ្យា របស់កូរ៉េខាងជើងក្នុងការបង្រួមក្បាលគ្រាប់នុយក្លេអ៊ែរ ឱ្យបានដល់កម្រិតមួយ៕
ដោយ ឈូក បូរ៉ា

To Top