ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្ម មេដឹកនាំហុងកុង និងបុគ្គល១០ផ្សេងទៀត

បរទេស ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មមេដឹកនាំហុងកុង លោកស្រី Carrie Lam និងបុគ្គល១០ផ្សេងទៀត សម្រាប់ការអនុវត្តតាមគោល នយោបាយចិន ដែលខ្លួននិយាយថា រឹតត្បិតសេរីភាពទីក្រុងហុងកុង។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ទណ្ឌកម្មនោះ គឺជាផ្នែកនៃបទបញ្ជាប្រតិបត្តិមួយ ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានលើកឡើងពីទីក្រុងហុងកុង កាលពីខែមុន បន្ទាប់ពីប្រទេសចិនដាក់វិធានការសន្តិសុខជាតិ។

គួរបញ្ជាក់ថា បទបញ្ជាអាមេរិកនោះ បានសន្យាថា នឹងដាក់ទណ្ឌកម្ម សម្រាប់ពាណិជ្ជកម្មនិងបុគ្គល ដែលជួយទីក្រុងប៉េកាំងក្នុងការអនុវត្តច្បាប់ដាក់ទោសព្រហ្មទណ្ឌ ចំពោះអំពើបះបោរ វិទ្ធង្សនា និងអំពើភេរវកម្ម ព្រមទាំងការធ្វើការងារជាមួយទីភ្នាក់ងារបរទេស ធ្វើឲ្យប៉ះពាល់សន្តិសុខជាតិចិននៅហុងកុង៕
ប្រែសម្រួល៖ប៉ាង កុង

To Top