បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថាប្រទេសឥណ្ឌាបានកត់ត្រា ចំនួនអ្នកឆ្លងកូវីដ១៩ថ្មី ក្នុងចំនួនឯកទក្តកម្មមួយទៀតពោលគឺ រហូតទៅដល់ជាង ៦០០០០នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។
ប្រភពដដែលបានសរសេរទៀតថា ចំនួននៃអ្នកឆ្លងសរុបបានកើនឡើងទៅដល់ ២២១៥០៧៤នាក់ ក្រោយពេលដែលចំនួន អ្នកឆ្លងថ្មីត្រឹមតែមួយថ្ងៃមានទៅដល់ ៦២០៦៤នាក់ ហើយអ្នកស្លាប់ថ្មីក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ គឺមានទៅដល់ ១០០៧នាក់ផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះគឺថា ចំនួននៃមេដឹកនាំរដ្ឋាភិបាល ក៏មានចំនួនកើនឡើងផងដែរ ដែលក្នុងនោះសូម្បីតែអតីតប្រធានាធិបតីលោក Pranab Mukherjee ក៏ទើបធ្វើតេស្តវិជ្ជមានកូវីដ១៩ដែរ៕
ប្រែសម្រួល៖ ស៊ុន លី