ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់ អាមេរិក B-52 ហោះហើរពីលើប្រទេសណាតូ ទាំង៣០ ក្នុងពេលតែមួយថ្ងៃ

បរទេស ៖ យន្តហោះទម្លាក់គ្រាប់កងទ័ព អាកាស សហរដ្ឋអាមេរិក B-52 Stratofortress ចំនួន៤គ្រឿង ធ្វើការហោះហើរ ពីលើប្រទេសសមាជិក អង្គការណាតូ ទាំង៣០ប្រទេស ដោយមានយន្តហោះ សម្ពន្ធមិត្តហោះអមជាមួយ ក្នុងដំណើរបង្ហាញពីសាមគ្គីភាព។

តាមសេចក្តីរាយការណ៍ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ អាមេរិកនោះ ធ្វើដំណើរទៅកាន់ប្រទេសសមាជិកអង្គការណាតូនៅអឺរ៉ុបនីមួយៗ ហើយក្នុងករណីខ្លះ ចូលរួមជាមួយយន្តហោះចម្បាំង និងធ្វើការចាក់សំាងកណ្ដាលអាកាស គឺយន្តហោះ B-52 ពីរគ្រឿងមកពីកងទម្លាក់គ្រាប់លេខ៥ នៅមូលដ្ឋានទ័ពអាកាស Minot ធ្វើការហោះហើរ ពីលើប្រទេសកាណាដា និងសហរដ្ឋអាមេរិក។

ចំណែកយន្តហោះមកពីប្រទេស ប៊ែលហ្ស៊ិក ប៊ុលហ្គារី កាណាដា ក្រូអាត សាធារណរដ្ឋឆែក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីតាលី ហូឡង់ ន័រវេស ប៉ូឡូញ ព័រទុយហ្គាល់ រ៉ូម៉ានី ស្លូវ៉ាគី អេស្ប៉ាញ តួកគី និងអង់គ្លេស ក៏ធ្វើការហោះហើរអមជាមួយយន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រអាមេរិកទាំងនោះ គឺមានយន្តហោះប្រមាណ៨០គ្រឿង ចូលរួមក្នុងព្រឹត្តិការណ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top