ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ នឹងដកទ័ពអាមេរិក ជាង២.០០០នាក់ ពីប្រទេសអ៊ីរ៉ាក់ នៅក្នុងខែនេះ

បរទេស ៖ មេបញ្ជាការជាន់ខ្ពស់ របស់សហរដ្ឋអាមេរិក ប្រចាំនៅតំបន់មជ្ឈិមបូព៌ា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា មន្ទីរបញ្ចកោណ នឹងកាត់បន្ថយវត្តមាន យោធាអាមេរិក ប្រចាំនៅប្រទេសអ៊ីរ៉ាក់ក្នុងខែនេះ ចំនួន២.២០០នាក់។

យោងតាមការចេញផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Kenneth McKenzie ជាប្រធានទីបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបាដាដថា ចំនួនកងទ័ពនឹងត្រូវបន្ថយប្រហែលពី៥.២០០នាក់ឲ្យនៅសល់តែ៣.០០០នាក់ នៅចុងខែនេះ ។

គួរបញ្ជាក់ថា ក្រោយពីប្រទេសអ៊ីរ៉ាក់ បានប្រកាសពីជ័យជំនះរបស់ខ្លួន លើក្រុមភេរវកម្មរដ្ឋឥស្លាមជ្រុលនិយម នៅក្នុងចុងឆ្នាំ២០១៧មក បុគ្គលិកយោធាសហរដ្ឋអាមេរិករាប់ពាន់នាក់ នៅតែមានវត្តមាននៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីទប់ស្កាត់ការវិលមកជាថ្មីរបស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×