ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ចង់ដកកងទ័ព ចេញពីកូរ៉េខាងត្បូង តាំងពីលោកជាប់ឆ្នោតដំបូង

វ៉ាស៊ីនតោន ៖ របាយការណ៍មួយបានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចង់កាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិក ដែលឈរជើង នៅកូរ៉េខាងត្បូង ពីដំណាក់កាលដំបូងនៃរដ្ឋបាល របស់លោក។

ដកស្រង់អត្ថបទដកស្រង់ចេញពីសៀវភៅ នាពេលខាងមុខ របស់អ្នកនិពន្ធ ប៊្លុកវ៉ាស៊ីនតោនប៉ុស្តិ៍ បានរាយការណ៍ថា លោក ត្រាំ ពិតជាបានអំពាវនាវ ឱ្យមានការដកកងទ័ព ចេញពីប្រទេសកូរ៉េខាងត្បូងពិតមែន។

នៅក្នុងសៀវភៅនេះប្រធានាធិបតីរូបនេះ បានត្អូញត្អែរអំពីកាតព្វកិច្ចយោធា នៅជុំវិញពិភពលោកដោយលើកឡើងថា សហរដ្ឋអាមេរិក បានក្លាយជា “ អ្នកស្រូប” ដល់សមាជិកណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀត ដូចជាកូរ៉េខាងត្បូង ៕

ដោយ ឈូក បូរ៉ា

To Top
×