ព័ត៌មានអន្តរជាតិ

របាយការណ៍៖ កូរ៉េខាងជើងអាច នឹងតេស្តមីស៊ីលបាញ់ ចេញពីនាវាមុជទឹក នៅមុនការ បោះឆ្នោតអាមេរិក

បរទេស៖យោងតាមសេចក្តីរាយការណ៍កាសែតកូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង អាចនឹងតេស្តសាកល្បងបាញ់មីស៊ីលផ្លោងចេញពីនាវាមុជទឹក ក្នុងពេលប៉ុន្មានខែខាងមុខនេះ ក្រោយពីបង្ហាញសមត្ថភាពមីស៊ីលផ្លោងឆ្លងទ្វីបរបស់ខ្លួន។ 

កាសែតកូរ៉េខាងត្បូង Donga Ilbo បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយលើកយកពីប្រភពយោធាកូរ៉េខាងត្បូងថា ទីក្រុងព្យុងយ៉ាង អាចនឹងពាក់ព័ន្ធក្នុងការបង្កហេតុ ក្រោយថ្ងៃទី១០ ខែតុលា នៅពេលដែលរបបនេះគ្រោងអង្កេតមើលគម្រប់ខួបនៃការបង្កើតបក្សពលករកូរ៉េលើកទី៧៥។ 

នៅក្នុងអំឡុងពេលធ្វើព្យុហយាត្រាដែលគ្រោងទុកនៅថ្ងៃគម្រប់ខួបនោះ កូរ៉េខាងជើងអាចនឹងបង្ហាញមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកថ្មី និងទាញយកចំណាប់អារម្មណ៍ពីអន្តរជាតិ ស្តីពីឃ្លាំងអាវុធមានសមត្ថភាពអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ហើយការតេស្តនេះ គឺមានលក្ខណៈបែបយុទ្ធសាស្ត្រនិងត្រូវបានកំណត់ពេលឲ្យកើតឡើង នៅមុនការបោះឆ្នោតជ្រើសប្រធានាធិបតីសហរដ្ឋអាមេរិកនាថ្ងៃទី០៣ខែកញ្ញាខាងមុខនេះ៕ ប្រែសម្រួល៖ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top