ព័ត៌មានអន្តរជាតិ

អតីតសមាជិកសភា បក្ស ភឿថៃ ត្រូវបានដោះលែង ពីពន្ធនាគារ ប៉ុន្តែត្រូវភ្ជាប់ ជាមួយខ្សែដៃ តាមដានអេឡិចត្រូនិច

បរទេស៖ អតីតសមាជិកសភារបស់គណបក្សភឿថៃ គឺលោក Plodprasop Suraswadi និងលោក Yongyuth Wichaidit ត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃសុក្រហើយ ប៉ុន្តែនឹងត្រូវឃុំនៅឯផ្ទះ ដោយបំពាក់ខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិច។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនយោបាយទាំងពីរត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរកែតម្រូវតាមបញ្ជាដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ Somsak Thepsutin ដែលអនុវត្តចំពោះទណ្ឌិតដែលមានអាកប្បកិរិយាល្អផ្សេងទៀត។

ពួកគេត្រូវបំពាក់ខ្សែដៃ EM សម្រាប់ការិយាល័យស៊ើបអង្កេតរៀងៗខ្លួននៅក្នុងតំបន់ដែលផ្ទះរបស់ពួកគេស្ថិតនៅ។

សូមជម្រាបថា លោក Plobprasop អាយុ ៧៥ ឆ្នាំបានជាប់ពន្ធនាគាររយៈពេល ៦ ខែ។ តុលាការកំពូលបានផ្តន្ទាទោសគាត់រយៈពេល ១ ឆ្នាំ ៦ ខែនៅខែមីនាឆ្នាំនេះពីបទរំលោភសិទ្ធិអំណាចក្នុងការរុះរើមន្រ្តី នៅពេលដែលលោកជាលេខាធិការអចិន្រ្តៃយ៍នៃក្រសួងធនធាននិងបរិស្ថាន។

ចំណែកលោក Yongyuth អាយុ ៧៨ ឆ្នាំ ជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំក្នុងខែកុម្ភៈឆ្នាំនេះពីបទរំលោភអំណាចក្នុងពេលធ្វើជាលេខាធិការ អចិន្ត្រៃយ៍ស្តីទីនៃមហាផ្ទៃ៕ប្រែសម្រួលៈ ណៃ តុលា

To Top