ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ដល់ជាង១៣ម៉ឺននាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលរាយការណ៍ឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន៨១៤នា់ក ដោយសារវីរុស កូរ៉ូណា (ជំងឺកូវីដ១៩) នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកើនឡើង ដល់១៣១.២១០នាក់ ។

ក្រសួងក៏បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺបានកើនឡើង ដល់៤.៣១៥.៦៨៧នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីទៀតចំនួន៣៣.៥២៣នាក់ ។

មិនខុសអីពីកាលពីចុងសប្តាហ៍មុន សីតុណ្ហភាពនៅក្នុងប្រទេស បានកើនឡើងខ្លាំង ក៏ដោយ ក៏មានការព្រមានឲ្យគោរពនូវគម្លាតសង្គម និងចៀសវាងមិនឲ្យនៅម្តុំគ្នា ដល់អ្នកនៅតាមឆ្នេរសមុទ្រ របស់ប្រទេសនេះរាប់ពាន់នាក់ ត្រូវបានជំរុញឲ្យទៅកាន់ឆ្នេរខ្សាច់ ដែលមានបណ្តារដ្ឋមួយចំនួននៃក្រុងសៅប៉ូឡូ និងរដ្ឋរីយ៉ូឌឺចាណេរ៉ូ ។

រដ្ឋសៅប៉ូឡូ ត្រូវបានគេមើលឃើញថា ចំនួនអ្នកស្លាប់ដោយសារវីរុសបានថយ ចុះរយៈពេល៤សប្តាហ៍ហើយ ដែលជាតំបន់ផ្ទុះជំងឺខ្លាំងបំផុតដោយសរវីរុសនៅក្នុងប្រទេសប្រេស៊ីល ដែលមានអ្នកស្លាប់ចំនួន៣២.៥៦៧នាក់ បន្ទាប់មករដ្ឋរីយ៉ូឌឺចាណេរ៉ូ មានអ្នកស្លាប់ចំនួន១៦.៩៨៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top