ព័ត៌មានអន្តរជាតិ

ទណ្ឌកម្មអាមេរិក លើក្រុមហ៊ុន Huawei នឹងប៉ះពាល់ដល់ ការនាំចេញ បន្ទះឈីបរបស់ កូរ៉េខាងត្បូង ទៅកាន់ប្រទេសចិន

សេអ៊ូល៖ ការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូងទៅប្រទេសចិន ត្រូវបានគេភ័យខ្លាចថា នឹងទទួលរងផលប៉ះពាល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកមកលើក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei Technologies ។

 ទណ្ឌកម្មថ្មីដែលហាមឃាត់ការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិច ដែលផលិតជាមួយឧបករណ៍សូហ្វវែរ និងការរចនាម៉ូដរបស់សហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុន Huawei ដោយគ្មានការយល់ព្រមជាមុនពីទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាននៅថ្ងៃដដែល។

 សហរដ្ឋអាមេរិក បង្ខំឲ្យក្រុមហ៊ុនសាំស៊ុងអេឡិចត្រូនិក ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមេម៉ូរីឈានមុខគេនៅលើពិភពលោក និងSK hynix Inc បញ្ឈប់ការនាំចេញគ្រឿងអេឡិចត្រូនិចទៅក្រុមហ៊ុនចិន។

 ក្រុមហ៊ុន Huawei ត្រូវបានគេស្គាល់ថា ជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនកំពូលៗ ទាំង៥ របស់សាមសុង។  តាមរបាយការណ៍របស់ក្រុមហ៊ុន SK hynix ពឹងផ្អែកទៅលើក្រុមហ៊ុន Huawei សម្រាប់ការលក់របស់ខ្លួនប្រហែល ១០ ភាគរយ៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top