ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុនថ្មី និងលោក ត្រាំ ប្ដេជ្ញាពង្រឹងសម្ព័ន្ធមិត្ដ សន្ដិសុខជប៉ុន-អាមេរិក

តូក្យូ៖ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Yoshihide Suga និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពគ្នាពង្រឹង សម្ព័ន្ធមិត្តសន្តិសុខជប៉ុន -អាមេរិក និងធ្វើការរួមគ្នា ដើម្បីដោះស្រាយ ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងការហៅទូរស័ព្ទលើកដំបូង របស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោក Suga ឡើងកាន់អំណាច។

លោកនាយករដ្ឋមន្រ្តី ដែលត្រូវបានបោះឆ្នោត ជ្រើសរើសដោយសភាកាលពីថ្ងៃពុធ ជាមេដឹកនាំថ្មីដំបូងរបស់ជប៉ុន ក្នុងរយៈពេលជិត ៨ ឆ្នាំបានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីការសន្ទនាថា លោកបានប្រាប់លោក ត្រាំ ថាសម្ព័ន្ធភាព គឺជា “មូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់” ។

លោក ត្រាំ ត្រូវបានដកស្រង់សម្តី ដោយលោក Suga ថា សម្ព័ន្ធភាព គួរតែត្រូវបានពង្រឹងបន្ថែមទៀត ហើយលោក Suga ត្រូវបានស្វាគមន៍ ក្នុងការហៅទូរស័ព្ទទៅលោកថា“ ២៤ ម៉ោងក្នុងមួយថ្ងៃ”៕ ដោយ៖ ឈូក បូរ៉ា

To Top
×